CamNews

ព័ត៌មានជាតិ 

ឆេះរថយន្ដស៊ីអ័រវី លើស្ពាន ជ្រោយចង្វារ បង្កការ កកស្ទះចរាចរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់ទាំង ធ្វើដំណើរតាមរថយន្ដនិង តាមម៉ូតូឆ្លងកាត់ ស្ពាន
ជ្រោយចង្វារ បានកកស្ទះអស់ រយៈពេល មួយសន្ទុះធំ បន្ទាប់ពីមានករណីរ ថយន្ដស៊ីអ័រវី
មួយគ្រឿង ខណៈកំពុងធ្វើដំណើរនៅលើ ស្ពានជ្រោយចង្វារប៉ែកខាងកើត ក្នុងសង្កាត់ ជ្រោយ
ចង្វារ ខណ្ឌឫស្សីកែវ បានឆាបឆេះ ដោយសារឆ្លង ចរន្ដភ្លើងកាលពីវេលាម៉ោង ១១និង៥០នាទី
ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៣។

យោងតាមប្រភពព័ត៌មានពីសាក្សីដែល បានឃើញហេតុការណ៍នេះ បានឱ្យដឹងថា មុន ពេល
កើតហេតុ រថយន្ដស៊ីអ័រវីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-9253 បើកបរដោយ
បុរសម្នាក់ លុះធ្វើដំណើរមក ដល់ស្ពានជ្រោយចង្វារ ប៉ែកខាងកើត ស្រាប់ តែហុយផ្សែងចេញ
ពីម៉ាស៊ីនត្រជាក់ រួចហើយ ចេញជាអណ្ដាត ភ្លើងបណ្ដាលឱ្យឆាបឆេះ កាន់តែខ្លាំង រហូតដល់
មានអន្ដរាគមន៍ពី រថយន្ដពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ។

ម្ចាស់រថយន្ដស៊ីអ័រវី បាននិយាយនៅ កន្លែងកើតហេតុថា ខណៈដែលគាត់កំពុង បើករថយន្ដមក
ដល់ស្ពានជ្រោយចង្វារ ស្រាប់ តែមានផ្សែងហុយចេញពីម៉ាស៊ីនត្រជាក់ ពេលនោះ គាត់បានចុះ
ពីលើរថយន្ដ ហើយឈរ មើលក៏លេចចេញជាអណ្ដាតភ្លើងឆេះកាន់តែ ខ្លាំងឡើងតែម្ដងទៅ ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា ដើម្បី កុំឱ្យមាន
ការកកស្ទះចរាចរ កាន់តែខ្លាំងឡើង ដល់ប្រជាពលរដ្ឋ ដែលធ្វើ ដំណើរឆ្លងកាត់ ស្ពានជ្រោយចង្វារ
នោះ លោកបានបញ្ជាឱ្យ បញ្ជូនរថយន្ដពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ និងស្ទូចរថយន្ដចេញពីកន្លែង
កើតហេតុ ដើម្បី បើកផ្លូវ ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។

លោកគង់ មនោរត្ន័ អាយុជិត៥០ឆ្នាំ ជា ម្ចាស់រថយន្ដបានអះអាងទៀតថា មុនពេល កើតហេតុនោះ
លោកបានបើករថយន្ដចេញ ពីធ្វើការបំណងទៅហាត់ ប្រាណនៅវ៉ាស៊ីន តោន ត្រើយម្ខាង តាមផ្លូវ
ជាតិលេខ៦អា លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏ជួប បញ្ហានេះតែម្ដងទៅ ។

ក្រោយការជួយអន្ដរាគមន៍របស់សមត្ថ កិច្ចពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់ភ្លើង រថយន្ដបានរងការ
ខូចខាតស្ទើរតែទាំងស្រុង រួចហើយត្រូវស្ទូចដឹកចេញ ពីកន្លែងកើត ហេតុ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ