CamNews

តារា 

បវរកញ្ញា អាមេរិក ត្រូវបានគេបកអាក្រាតថា នាងមិនមែនរស់នៅរដ្ឋ Nevada ហើយវាអាចធ្វើអោយនាង បាត់បង់តំណែង

មិនទាន់បាន ពាក់ម្កុដបវរកញ្ញា អស់ចិត្តផង Nia Sanchez កំពុងតែបាន ធ្លាក់ទៅក្នុង ស៊ើបអង្កេត ថ្មីមួយដែល នាងត្រូវបានគេ បកអាក្រាតថា នាងមិនមែនជា អ្នករស់នៅរដ្ឋ Nevada ឡើយ ។



រឿងនេះបានបែកធ្លាយឡើង កាលពីសប្តាហ៍មុន មានគេបកអាក្រាត Nia Sanchez ថានាងមិន ដែលរស់នៅរដ្ឋ Nevada ឡើយហើយការដែល នាងអាចប្រលង នៅរដ្ឋ Nevada បាននោះគឺ នាងពឹងផ្អែក លើក្រដាសស្នាម មិនច្បាស់លាស់ ប៉ុន្មានសន្លឹក ប៉ុណ្ណោះ ។ បើតាមប្រភព ព័តមាន បានអោយដឹងថា Nia មិនដែលប្តូរទៅរស់នៅ ឯរដ្ឋ Nevada ឡើយហើយមិនត្រឹមតែ ប៉ុណ្ណោះ នាងនៅតែបន្ត ធ្វើការនៅឯ Disneyland និងរស់នៅឯរដ្ឋ California ឯណោះ ។ ជាងនេះទៅទៀត សារព័ត៌មាន Fox411 បានចុះផ្សាយថា Nia Sanchez ធ្លាប់ប្រលង បវរកញ្ញា នៅឯរដ្ឋ California ៣ ដងរួចមកហើយ តាំងតែពីឆ្នាំ ២០១០ ២០១១ និង ២០១២ ។



អ្នកនាង Shanna Moakler ដែលជាអ្នកចាត់ការ ក្នុងការប្រកួត បវរកញ្ញា ប្រចាំរដ្ឋ Nevada បាន អោយដឹងថា នាងបានពិនិត្យទៅលើ ឯកសាររបស់ Nia Sanchez ច្បាស់លាស់ណាស់ ទើបឲ្យ នាងចូលប្រកួត ។ ចំណែកឯខាង Nia Shanchez វិញក៏មិននៅ ស្ងៀមដែរ ដោយនាងបាន ប្រាប់ ថានាងមានផ្ទះនៅឯ Las Vegas ហើយនាងបាន ធ្វើការជាមួយនិង អ្នកនៅ Nevada ជាច្រើន ហើយនាងបាន ផ្លាស់ប្តូរទៅរស់នៅឯ Nevada មុនការប្រកួត ៦ ខែឯណោះ ដែលវាត្រឹមត្រូវនឹង ច្បាប់ថា ត្រូវតែរស់នៅរដ្ឋនោះ យ៉ាងតិចណាស់ ៦ ខែដើម្បីអាចចូលរួមប្រកួតបាន ។ យើងនឹង រង់ចាំមើលថា តើវានឹងទៅជាយ៉ាងណា តើរឿងនេះ ពិតឬទេ ? 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazine 


Tags: star model miss world miss universe miss usa nevada