CamNews

តន្រ្តី 

បទចម្រៀង Hall Of Fame ដ៏មានន័យពី Will i Am និង The Script


ថ្ងៃនេះសូមជូនបទចម្រៀងមួយបទដែលបទនេះមានចំណងជើងថា Hall Of Fame ដែលជាបទ
ចម្រៀងរបស់ The Script ក្រុមចម្រៀងល្បីរបស់អង់គ្លេស ច្រៀងជាមួយនឹងតារាចម្រៀង Rap
អាមេរិកគឺ Will.i.Am។

បទចម្រៀង Hall Of Fame នេះគឺជាបទចម្រៀងដ៏មានន័យ ដែលគេច្រៀងពីការខិតខំពុះពារគ្រប់
ឧបសគ្គ ដើម្បីឆ្ពោះទៅកាន់ជោគជ័យ ដោយក្នុង MV គេបានសម្ដែង ដោយអ្នករាំរបាំបាលេ ម្នាក់
និងអ្នកប្រដាល់ម្នាក់ ដែលពួកគេទាំង ២ ជាមនុស្សមិនមានប្រជាប្រិយភាពនោះទេ តែគេមិនចុះ
ចាញ់នឹងជីវិតនេះហើយ ខិតខំរហូតដល់ក្លាយជាម្ចាស់ពាន។

តន្រ្តី និងបទចម្រៀងគឺជាសិល្បះមួយ នៃការលើកទឹកចិត្ត ក៏ដូចជា រំសាយអារម្មណ៍មួម៉ៅ ថ្ងៃនេះ
អ្នកដែលមានបញ្ហា គួរណាស្ដាប់បទនេះមួយបទហើយ ព្យាយាមដោះស្រាយបញ្ហាដោយសន្តិ
វិធី។ ជូនពរសំណាងល្អគ្រប់ការងារ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube