CamNews

តារា 

មិត្តភ័ក្រជិតស្និទ្ធិរបស់តារាស្រី Ruby Lin ចេញមុខប្រកែករឿង មានផ្ទៃពោះ ៣ ខែមុនរៀបការ

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីលម្អិតពីមិត្តភ័ក្ររបស់គូស្នេហ៍មួយគូនេះ គឺកញ្ញា Ha Tu Vy បានឲ្យដឹងថា តារាស្រី Ruby Lin និងលោក Wallace Huo គ្រោងនឹងរៀបចំពិធីមង្គលការនៅកោះបាលី នៅក្នុងពេលឆាប់ៗនេះ ហើយនាងបន្ថែមទៀតថា មិត្តភ័ក្ររបស់នាងគឺ តារាស្រី Ruby Lin មិនបានមានផ្ទៃពោះ ៣ ខែដូចដែលពាក្យគេថានោះទេ ។ 

ទោះបីជាមិត្តភ័ក្ររបស់ តារាស្រី Ruby Lin បានចេញមុខប្រកែកពីរឿងមានផ្ទៃពោះរបស់ Ruby Lin ក៍ដោយប៉ុន្តែអ្នកកាសែត ប្រមាញ់យករូបថតជាច្រើនសន្លឹកដែលសង្កេតឃើញថា Ruby Lin ពិតជាកំពុងតែមានផ្ទៃពោះយ៉ាងពិតប្រាកដមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Ruby Lin ពេលនេះកំពុងតែស្ថិតនៅក្នុងទីក្រុង Paris ហើយនាងក៍ត្រូវបានអ្នកកាសែត ប្រមាញ់យករូបថតជាច្រើនសន្លឹក ខណៈពេលដែលនាងបានបង្ហាញខ្លួននៅក្នុងទីក្រុង Paris ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo Ha Tu Vy