CamNews

ព័ត៌មានជាតិ 

តេជោ សែន៖ កម្ពុជាមិនបោះបង់ សិទ្ធិទាមទារតំបន់ មួយចំនួន ពីប្រទេសជិតខាងទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាមួយប្រសាសន៍ធ្ងន់ៗថា កម្ពុជា មិនបោះ  បង់ចោលសិទ្ធិទាមទារ ចំណុចមួយចំនួនពីប្រទេសជិតខាងនោះទេ ប៉ុន្តែទាមទារឲ្យខ្មែរមានឯកភាពផ្ទៃក្នុងជាមួយ  គ្នា នៅលើផែនទីជាមុនសិន។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជំហរទាមទារទឹកដីពីប្រទេសជិតខាង បានធ្វើឡើងនៅ ក្នុងពិធីប្រគេនសញ្ញាបត្រ ដល់សមណនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ នា ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ ។

សម្តេចតេជោ បានថ្លែងថា «ខ្ញុំក៏ផ្តាំទៅដៃគូធ្វើការជាមួយយើង នៅប្រទេសជិតខាងថា កម្ពុជាអត់បោះ​បង់ចោលនូវ សិទ្ធិ នៃការដែលខ្លួនទទួលខុសត្រូវ ទៅលើបញ្ហាការទាមទារចំណុចមួយចំនួន ដែលនៅ​សេសសល់ទេ ទោះបីជា កម្ពុជា នៅមានចំណុចមិនទាន់ឯកភាពគ្នាក្នុងផ្ទៃក្នុងមួយចំនួន ដែលកំពុងស្វះស្វែងរកការឯកភាពគ្នា ឯកភាពលើ ផែនទីហ្នឹងសិន»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ពេលនេះគ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងរឿងព្រំដែននោះទេ។  សម្តេចថា អ្នកប្រឆាំងផ្កាប់មុខ នៅតែបន្តវាយប្រហារ ដោយមិនយល់ពីការខិតខំដោះស្រាយបញ្ហាព្រំដែន របស់រាជ  រដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការព្រំដែន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP