CamNews

ព័ត៌មានជាតិ 

ប្រទេស​កម្ពុជាបញ្ឍប់​ការ​នាំ​ចេញ «ខ្សាច់» ជាអចិន្ត្រៃយ៍

ប្រទេស​កម្ពុជាបាន​បញ្ឍប់​ការ​នាំ​ចេញ «ខ្សាច់» ទៅលក់​ឲ្យ​ប្រទេស​សឹង្ហបូរី  បន្ទាប់​ពី​បាន​លក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រុមបរិស្ថាន​បាន​និយាយ​ថា ការ​ជីក​ និង​បូម​ខ្សាច់ បាន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ។​

ការហាមឃាត់ជាបណ្តោះអាសន្ន ត្រូវបានអនុម័ត​កាល​ពី​ចុងឆ្នាំកន្លង​ទៅ ​ប៉ុន្តែការ​បូម​ខ្សាច់​នៅ​តែ​មាន​សកម្មភាព​ដដែល។

យោង​តាម​ទន្និន័យ​របស់​ អង្គការ​សហប្រជាជាតិ ប្រទេស​សឹង្ហបូរី បាន​នាំ​ចូល​ខ្សាច់​ពី​ប្រទេសកម្ពុជា​ច្រើន​ជាង ៧២លាន​តោន គិត​តាំង​ពី​ឆ្នាំ ២០០៧មកម្ល៉េះ។

ទន្និន័យ​នេះ​ខុស​គ្នា​ទៅ​នឹង ទន្និន័យ​របស់​រដ្ឋាភិបាល​ប្រទេសកម្ពុជា ដែល​បាន​និយាយ​ថា​ប្រទេស​សឹង្ហបូរី​បាន​នាំ​ចូល​ត្រឹម​តែ ១៦ លាន​តោន​ប៉ុណ្ណោះ​។

ប្រទេសសឹង្ហបូរីបានពង្រីកទំហំ​ដី​របស់ខ្លួន ច្រើនជាង ២០% ចាប់តាំងពីវា​ទទួល​បាន​ឯករាជ្យ​ក្នុងឆ្នាំ ១៩៦៥ ហើយចាត់ទុកថា នេះ​គឺ​ជា​យុទ្ធសាស្ដ្រសំខាន់មួយ ដើម្បីសម្របខ្លួនទៅនឹងកំណើនប្រជាជន។

«ខ្សាច់» គឺ​ជា​របស់​សំខាន់​ក្នុង​ការ​ពង្រីកទំហំដី ប៉ុន្តែ​ថ្មីៗនេះ ប្រទេសសឹង្ហបូរី​បាន​ចាប់​ផ្តើម​គម្រោងបច្ចេកវិទ្យា​ថ្មី ដែល​ត្រូវ​ការ​ខ្សាច់​តិច​ជាង​មុន។​



គម្រោងរបស់ប្រទេសសឹង្ហបូរី នេះត្រូវបានរៀប​ចំ​ឡើងដោយអ្នកម៉ៅការឯកជន ដែលត្រូវគោរពតាមច្បាប់នាំចូលខ្សាច់ ​រួមមានវិធានការការពារបរិស្ថានផង​ដែរ។

អ្នក​នាំ​ពាក្យ​របស់​ក្រសួងរ៉ែនិងថាមពល របស់​ប្រទេសកម្ពុជា លោក ម៉េង សក្ដិ​ធារ៉ា បាន​និយាយ​ថា ការ​បញ្ឍប់​ការ​នាំ​ចេញ «ខ្សាច់» ជាអចិន្ត្រៃយ៍ ត្រូវ​បាន​ធ្វើឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភចំពោះ​បរិស្ថាន។

លោក​បាន​និយាយថា៖ «ការ​ព្រួយ​បារម្ភ គឺ​ត្រឹម​ត្រូវ ដែល​ហានិភ័យ​គឺ​ធ្ងន់ធ្ងរ ដូច្នេះ ក្រសួងបាន​សម្រេច​ចិត្ត​បញ្ឍប់​ការ​នាំ​ចេញ​ខ្សាច់ និង​ការ​បូម​ខ្សាច់​ទ្រង់​ទ្រាយ​ធំ»។

ប្រទេសផ្សេងៗទៀត បាន​ដាក់បំរាមនាំចេញខ្សាច់ជាច្រើនប្រភេទ។ តួយ៉ាង​ប្រទេសម៉ាឡេស៊ី បាន​ដាក់បំរាមនាំចេញខ្សាច់ ក្នុង​ឆ្នាំ ១៩៩៧ កំឡុង​ពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ប្រកាស​ឈប់​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេសសឹង្ហបូរី​តាំង​ពី​ឆ្នាំ ២០០៧។

ក្រុមបរិស្ថាន​ សង្ឃឹម​ថា​ការ​ហាម​ប្រាម​នេះ នឹង​បញ្ឍប់​ការ​ជួញដូរ ដែល​បាន​ធ្វើ​ឲ្យ​បរិស្ថាន​រង​ការ​ខូត​ខាត​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក Alejandro Gonzalez-Davidson សកម្មជន​នៃ​ក្រុម Mother Nature បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា វានឹង​ធ្វើ​មាន​ភាព​ខុស​គ្នា។ វា​ពិត​ជាមិន​ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​បូមខ្សាច់ ក្នុង​ការ​បន្ត​នាំ​ចេញ​នោះ​ទេ»។

គាត់​បាន​បន្តទៀត​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់ អ្នក​សារព័ត៌មាន និង​អ្នក​សកម្មជន លើ​ការជួញដូរនេះ នឹងធ្វើ​ឲ្យ​មាន​ផលវិបាក​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​បំពាន​ច្បាប់៕




ប្រែសម្រួល៖ High

ប្រភព៖  BBC


Tags: Local news Social news