CamNews

ព័ត៌មានជាតិ 

កាច់កម៉ូតូ មិនបានសម្រេច បាញ់ចំនួន២គ្រាប់ បណ្តាលឲ្យ រងរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាព កាច់កម៉ូតូ ស៊េរីធំមួយគ្រឿង តែដោយ
សារតែ សន្តិសុខឃើញទាន់ ដឹងដល់ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ ជាចុងភៅ បានចេញមក
គប់ក្រុមចោរ នឹងដបស្រា ត្រូវបានក្រុមចោរ បាញ់២គ្រាប់ បណ្តាលឲ្យត្រូវភ្លៅ រងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រ
ចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅមុខហាង ហ្គេយឡាង តាមផ្លូវលេខ ១៧៨ សង្កាត់ផ្សារ
ថ្មីទី៣ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ ៣
នាក់ បានជិះម៉ូតូ២គ្រឿង បានចូលទៅធ្វើ សកម្មភាពកាច់ក ម៉ូតូស៊េរីធំ មួយគ្រឿង ពាក់ស្លាក
លេខ ភ្នំពេញ 1BF-6507 ប៉ុន្តែនៅពេលធ្វើ សកម្មភាពនោះ ត្រូវបានសន្តិសុខម្នាក់ ឃើញទាន់
ហើយស្រែក នាំដឹងដល់ ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដែលជាចុងភៅ ចេញមកហើយ យកដប
ស្រាគប់ទៅលើក្រុមចោរ នាំពួកវាខឹង បានបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ចំភ្លៅ។

ជនរងគ្រោះត្រូវបាន សមត្ថកិច្ច ប្រាប់ថា មានឈ្មោះ បូ អាយុ២៣ ត្រូវបានគេបញ្ជូនទៅ កាន់
មន្ទីរពេទ្យ កាល់ម៉ែត រីឯក្រុមចោរគេចខ្លួនបាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ