CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចបន្ត ជជីកសួរឆ្មាំទាំង ៩នាក់ ដែលយាមកាម នៅព្រះសក្យមុនីចេតិយ

កណ្តាល៖ បន្ទាប់ពីការបើកការស៊ើបអង្កេត និងស្រាវជ្រាវអស់ជាច្រើនម៉ោងមកនោះ នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៣នេះ កម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយស្នងការនគរបាលខេត្តកណ្តាល លោកឧត្តម សេនីយ៍ត្រី អ៊ាវ ចំរើន កំពុងផ្តោតការចាប់អារម្មណ៍ និងជជីកសួរជាសំខាន់ទៅលើឆ្មាំទាំង ៩នាក់ ជា ពិសេសឆ្មាំ ៣នាក់យាមនៅ យប់កើតហេតុ។

បើតាមលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពីព្រះសក្យមុនី ចេតិយលើភ្នំ ព្រះរាជទ្រព្យ បានដកស្រង់សម្តីរបស់សមត្ថកិច្ចមកបញ្ជាក់ឲ្យដឹងថា ក្រុមសមត្ថកិច្ចបាន និងកំពុង ជជីកសួរឆ្មាំទាំង៩នាក់ ដែល មានភារកិច្ចយាមកាមព្រះសក្យមុនីចេតិយ តែមិនទាន់ទទួលបានតម្រុយ និងលទ្ធផលអ្វីនៅឡើយនោះទេ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុមានសំឡេងឆ្កែព្រុះយ៉ាងខ្លាំង តែមួយសន្ទុះ ក្រោយមកក៏បាត់ទៅវិញ។ បើតាមប្រជាពលរដ្ឋ គាត់សន្និដ្ឋានថា ឆ្កែស្គាល់មនុស្សដែល ទៅធ្វើសកម្មនោះ ទើបវា ឈប់ព្រុះបែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ