បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់ កំពុងដើរកាន់ឥវ៉ាន់តាមផ្លូវ ត្រូវអាស្ទាវម្នាក់ដែលគេដឹងថា ជាកូន
ប្រុសអ្នក មានសមល្មម បានជិះរថយន្តឆាប ហើយកិនឥវ៉ាន់គេកម្ទេចចោល ធ្វើឲ្យជនរងគ្រោះខឹង
ចិត្ត បានយកដប ភេសជ្ជៈ M 150 គប់ទៅលើរថយន្ត ជនបង្ក ពេលនោះអ្នកបើកបររថយន្ត បាន
ទាញកាំភ្លើងមកភ្ជង់ និង វាយជនរងគ្រោះ រហូតបែកក្បាលហូរឈាមជោកខ្លួន រួចបើករថយន្ត រត់
គេខ្លួនដោយសុវត្ថិភាព និងមិន រំខានដល់សមត្ថកិច្ចឡើយ ។
ហេតុការណ៍នេះ បានកើតឡើង ចំពោះជនរងគ្រោះមានឈ្មោះ ឃុន ហាងឡេង ភេទប្រុស អាយុ
៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង ទើបមកពីស៊ីឈ្នួល នៅប្រទេសថៃ កាលពីវេលាម៉ោង
៧និង៣០ នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចខាងត្បូងរង្វង់មូល ស្រីគ្រប់លក្ខ័ ក្នុង
ភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រីឯជនបង្កហេតុ ត្រូវបានគេ
ស្គាល់ថា មានឈ្មោះ អាតឿ ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បើកបររថយន្ត
ម៉ាកកាមរីសេរី១៩៩៥ ចង្កូត ស្តាំ ពណ៌ស ។
ពលរដ្ឋលក់ដូរ នៅកន្លែងកើតហេតុ ឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតហេតុ គេ
បាន ឃើញជនរងគ្រោះឈ្មោះ ឃុន ហាងឡេង បានកាន់ស្បោងដែលមានដាក់ ចាន ឆ្នាំង អង្រឹង
ថ្នាំពេទ្យ និង របស់របរប្រើប្រាស់មួយចំនួន បានមកឈប់លើចិញ្ចើមផ្លូវខាងត្បូងរង្វង់មូលស្រីគ្រប់
លក្ខ័ ដើម្បីឈរចាំកាក់ រថយន្តជិះទៅខេត្តបាត់ដំបង ស្រាប់តែភា្លមនោះ មានរថយន្តកាម៉ារីមួយ
គ្រឿងបើកបរដោយឈ្មោះ តឿ បានមកចតឈប់ និងកិនឥវ៉ាន់របស់ជនរងគ្រោះ ប្រាប់ឲ្យថយក៏
មិនថយ បែរជាអ្នកបើកបរបានជេរប្រមាថ ធ្វើឲ្យជនរងគ្រោះ ទាញដបភេសជ្ជៈ M150 គប់ទៅលើ
រថយន្តនោះ ហើយជនបង្ក បានចេញពីរថយន្ត ទាញកាំភ្លើងមកភ្ជង់ និងវាយជនរងគ្រោះបែកក្បាល
ហូរឈាមជោកខ្លួន ព្រមទាំងគម្រាមថា (បើខ្លាំង ប្រយ័ត្នបាញ់បែកក្បាល យកខ្មោចបោះចូលទឹក
ស្ទឹង) រួចជនសង្ស័យក៏បើករថយន្តគេចខ្លួនបាត់ទៅ។
ជុំវិញករណីនេះ លោក សិទ្ធ ឡោះ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន
ឲ្យដឹង តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ថា ចំពោះបញ្ហានេះ សមត្ចកិច្ចកំណត់មុខសញ្ញា
បានហើយ ពេលនេះ កំពុងមានចំណាត់ការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស
តាមច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល