ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ
ខណៈរូបគេ ដើរឆ្លងផ្លូវរក ទិញបាយហូប នៅពេលល្ងាច កាលពីវេលាម៉ោង៥ និង៤៤នាទី ថ្ងៃ
ទី២៤ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវលេខ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់
ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់ក្នុងគ្រោះ
ថ្នាក់ ចរាចរណ៍ ខាងលើនេះមានឈ្មោះ ទ្រី សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ខេត្ត
ព្រៃវែង ។
អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ចេញពីក្នុងមន្ទីរ
ពេទ្យរុស្ស៊ី ហើយដើរឆ្លងផ្លូវ ទៅម្ខាង ស្រាប់តែមានរថយន្តកុងតឺន័រ ដឹកទំនិញមួយគ្រឿងម៉ាកហ៊ីណូ
ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3A-2000 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ តាម
បណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ដោយរថយន្តបើកលឿនពេក ក៏បានបុកជន
រងគ្រោះដួល បន្ទាប់មកបាន កិនពីលើ ឈ្មោះ ទ្រី សុខុម ដោយជនរងគ្រោះនៅក្រោម កង់ក្រោយ
រថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាង អាណោចអាធ័មបំផុត។
បន្ទាប់ពីកើតហេតុអ្នកបើករថយន្ត បង្កបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅ នឹង
កន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបានសមត្ថ
កិច្ចធ្វើការវាស់វែងអូស យកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ
រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
កំណើត ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល