-អធិការរង ហៀង ថារ៉េត ឆ្លើយថាមេ ប៉ុស្ដិ៍អត់រាយការណ៍ឱ្យពីករណីនេះ
ភ្នំពេញ ៖ អាងខ្លួនជាមន្ដ្រី នគរបាល ក្រសួងមហាផ្ទៃ គ្រាន់តែបុរសម្នាក់យកកូន សោទៅចាក់
ច្រឡំ ម៉ូតូរបស់ខ្លួន ស្រាប់តែ មន្ដ្រីនគរបាល ដែលសមត្ថកិច្ចមិនបាន បញ្ជាក់ អត្ដសញ្ញាណរូប
នេះ ស្រែកថាចោរប្លន់ហើយ រត់ទៅវាយបុរសរូបនេះ មួយដៃ ថែមទាំង វាយខ្នោះ និងយកកាំ
ភ្លើងភ្ជង់ទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើល និងជួយអន្ដរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំងអាវុធហត្ថ
និងសមត្ថ កិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដោយ នាំខ្លួនទាំងភាគីបង្ក និងបុរសដែលច្រឡំ
ម៉ូតូ យកទៅសួរនាំទៀតផង ។
ហេតុការណ៍គ្រាន់តែ យកកូនសោទៅ ចាក់ម៉ូតូច្រឡំ ធ្វើឱ្យមន្ដ្រីនគរបាលក្រសួង មហាផ្ទៃខឹង
ច្រឡោតតោតតូង រហូតដល់ ថ្នាក់ទៅវាយមួយដៃ និងវាយខ្នោះព្រមទាំង យកកាំភ្លើងភ្ជង់ខាង
លើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទី យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី
១៧ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅហាងផឹកស៊ី យីហោបុបា្ផចំការមន តាមបណ្ដោយផ្លូវលេខ
១០៥ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។
យោងតាមសាក្សី ដែលបានចោមរោម មើលហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា មុនពេល
កើតហេតុ ជនបង្កដែលជាមន្ដ្រីនគរ បាលក្រសួងមហាផ្ទៃ និងជនរងគ្រោះបាន ចូលទៅផឹកស៊ី
នៅក្នុងហាងខាងលើ ដោយ ចតម៉ូតូចោលនៅខាងមុខហាងដូចគ្នា ។
សាក្សីបានបន្ដថា ក្រោយពីផឹកស៊ី រួច ហើយជនរងគ្រោះដែលគេមិនទាន់អត្ដសញ្ញាណ ផងដែរ
នោះ បានចេញមកមុន ក្នុងអាការៈ ស្រវឹងផងដែរ រួចក៏យកកូនសោម៉ូតូទៅចាក់ ចំម៉ូតូរបស់មន្ដ្រី
នគរបាលរូបនេះ ម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ១-០០០៩ ដែលចតនៅមុខ
ហាងនិងចតនៅ ក្បែរម៉ូតូរបស់ជនរងគ្រោះ ។
នៅពេលដែល ជនរងគ្រោះយកសោទៅចាក់ច្រឡំ ភ្លាមៗ នោះមន្ដ្រីនគរបាលរូបនេះ បានខឹង
ច្រឡោត តោតតូង ហើយស្រែកថា ចោរប្លន់ ពេល នោះ បានរត់មក វាយជនរង គ្រោះមួយដៃ
លើផ្ទៃមុខ បណ្ដាលឱ្យរងរបួស ។ មិនត្រឹម តែប៉ុណ្ណោះ មន្ដ្រីនគរបាលរូបនេះ បានយក កាំភ្លើង
ភ្ជង់ ហើយបានយកខ្នោះទៅវាយជន រងគ្រោះទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើល ទើបកម្លាំង
អាវុធហត្ថខណ្ឌចំការមន និង កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្ដរាគមន៍ភ្លាមៗ ហើយនាំ
ពួកគេទាំងពីរនាក់ទៅ កាន់ប៉ុស្ដិ៍នគរបាលបឹងត្របែក ដើម្បីសួរនាំ បន្ដទៀត ។
បើយោងតាមជនរងគ្រោះដែលប្រាប់ អ្នកយកព័ត៌មានក្រោយកើតហេតុថា មន្ដ្រីនគរបាលរូបនេះ
បានវាយរូបគេ រួចហើយ វាយខ្នោះ និងយកកាំភ្លើងភ្ជង់ទៀតផង ដោយចោទប្រកាន់ថា ជាចោរ
ប្លន់និងចោរលួចម៉ូតូ ប៉ុន្ដែធាតុពិត ព្រោះតែអាការៈស្រវឹង ពេលចេញពីផឹកស៊ី ធ្វើឱ្យរូបគេច្រឡំ
ម៉ូតូរបស់ខ្លួន ឯងដែលចតនៅខាងមុខហាង ទើបយកសោ ទៅចាក់ចំម៉ូតូមន្ដ្រីនគរបាលរូបនេះ
តែម្ដង ។
ជុំវិញ ករណីប្រើអំណាចជាមន្ដ្រីនគរបាល យកខ្នោះនិងកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋ គ្រាន់តែចាក់
សោច្រឡំម៉ូតូខាងលើនេះ អធិការរងនគរបាលខណ្ឌចំការមន ទទួលផែនព្រហ្មទណ្ឌ លោកហៀង
ថារ៉េត ដែលមិនសូវចង់ ឆ្លើយប្រាប់រឿងរ៉ាវដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយថា
ពុំមានការភ្ជង់ កាំភ្លើងនិងវាយខ្នោះនោះឡើយ ពីព្រោះមេ ប៉ុស្ដិ៍បឹងត្របែក មិនបានរាយការណ៍
ជូន លោក។
នៅពេលសួរថា តើជននេះត្រូវបាន ដោះលែងហើយឬនៅ អធិការរងនគរបាល លោក ហៀង
ថារ៉េត បានឆ្លើយថា បើអត់ ខុសអីផង មានតែដោះលែង ប៉ុន្ដែលោកឱ្យ ទៅសួរនាយនគរបាល
ប៉ុស្ដិ៍បឹងត្របែក៕
បុរសរូបពាក់អាវស ជាមន្រ្តីនគរបាល អាងអំណាច វាយខ្នោះ និងយកកាំភ្លើងភ្ជង់គេ
ជនរងគ្រោះត្រូវមន្រ្តីនគរបាល វាយខ្នោះ តែលោក ហៀង ថារ៉េត ថាអត់មានទៀត
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល