CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ២នាក់ ប្តីប្រពន្ធវ័យក្មេង ពីបទជួញដូរនារី ក្រមុំខ្មែរ ទៅរៀបការ នៅប្រទេសចិន

ភ្នំពេញ : កម្លាំងនគរបាល ការោយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ បានឃាត់ខ្លួន ប្តីប្រពន្ធ ២នាក់ នៅក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណ:ដែលពួកគេ កំពុងនាំ នារីក្រមុំ ខ្មែរ ទៅរៀបការ ជាមួយបរុស ជនជាតិចិន ដោយខុសច្បាប់ ហើយបានសង្គ្រោះ នារីរងគ្រោះ២នាក់ផងដែរ។

លោក សេង ហុង នាយផ្នែកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា ជនល្មើសប្តីឈ្មោះ តូ ម៉ា អាយុ២៥ឆ្នាំ និងប្រពន្ធឈោ្មះ ណៃ ធារី អាយុ២៤ឆ្នាំ ។ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ហេង ឆេងថាវី អាយុ២៤ឆ្នាំ , និងឈោ្មះ ព្រុំ ស្រស់ អាយុ២១ឆ្នាំ។

បើតាមលោក សេង ហុង ពីរនាក់ប្តីប្រពន្ធនេះ បានធើសកម្មភាព អូសទាញ់នារីនាំទៅយកប្តីចិន ដោយមានឈ្មោះ ណៃ ធារី មានបងស្រីនៅ ប្រទេសចិន ឈ្មោះនី (ខ្មែរយកប្តីចិន) ហើយទំលាក់លុយមកអោយជនល្មើស ដើម្បីរកនារីយកទៅចិន ម្នាក់គឺជិតមួយម៉ឺនដុល្លារ ហើយជនល្មើសធា្លប់ នាំចេញបានម្នាក់ហើយ និងធ្លាប់ រៀបចំធ្វើលិខិតឆ្លងដែន ដើម្បីនាំចេញ៥នាក់ទៀត តែមិនទាន់បានចេញ លើកនេះបាននាំចេញពីរនាក់ ក៏ត្រូវយ់ងបង្រ្កា្កបជាក់ស្តែងតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP