CamNews

តារា 

ភិន សុដាលីស កំពុងមានផ្ទៃពោះកូន៣ខែ ខណៈ ប៉ែន ចំរ៉ុង ប្តឹងលែងលះទៅតុលាការ

(ភ្នំពេញ​)៖ នៅទីបំផុតលោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្ដឹងលែងភរិយា គឺតារាសម្តែ​ង​ស្រីវ័យក្មេងនាង ភិន សុដាលីស ជាផ្លូវការហើយ ក្រោយចំណាយពេល រស់នៅជាមួយគ្នា លក្ខណៈប្តី-ប្រពន្ធ ទើបបានរយៈពេ​ល​មួយឆ្នាំ បន្ទាប់ពីពួកគេបានសម្រេចចិត្តជ្រើសយកការ ចុះអ៊ីតា​ស៊ី​វិ​ល មុនការចាប់ផ្តើបរៀ​បចំពិធី​អា​​ពាហ៍ពិពាហ៍ តាមបែបប្រពៃណីសាសនារបស់​ខ្មែរ រហូត​ស្ថិ​ត​ក្នុងដំណាក់កាលមានផ្ទៃពោះ កូន៣ខែនេះ។

ជីវិតគូស្នេហ៍រស់នៅសាងសុភមង្គលរវាងតារាសម្តែងស្រី ដែលខំសុខចិត្តលះបង់ក្តីស្រលាញ់ថ្នា​​ក់​ថ្ន​មពីឪពុក ចុះចោលផ្ទះកាត់កេរ្តិ៍ខ្មាស់ រើបង្វិតមករស់នៅតាមស្វាមី លោក ប៉ែ​ន ចំរ៉ុង ពីសំណាក់នាង ភិន សុដាលីស ដំបូងឡើងបានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត​បង្ហាញ ក្តី​អាណិ​តអាសូរ្យនិងលើកសរសើរ ចំពោះវីរៈភាពនៃសេចក្តីស្នេហាស្មោះស្ម័គ្រ ពួកគេទាំងពីរនាក់គ្រាដែលមានការរារាំងបំបែកបំបាក់ ស្នេហ៍ពីលោកឪពុកនាងនោះ។

ផ្ទុយពីការអះអាងសន្យាក្តែងៗចេញពីបបូមាត់ តារាប្រុសលោក ប៉ែន ចំរ៉ុង ដែលតែងនិយាយថា ស្រលាញ់ថែរក្សាមើលថែថ្នាក់ថ្នម ភរិយា អ្នកនាង ភិន សុដាលីស លុះមួយជីវិតនោះថ្មីៗនេះ​ក៏​ធ្លាយដំណឹង ​នៃ​ការប្រួលប្រែក្រឡាស់ពាក្យសម្តីដោយ ប៉ែន ចំរ៉ុង បែរជាដាក់ពាក្យ បណ្តឹង​ប្តឹង​លែងលះ សុ​ដា​លី ទៅតុលា ទាំងដឹងថានាងកំពុងពពោះកូនក្នុងផ្ទៃ ប្រមាណ៣ខែមកហើយ។

តាមព័ត៌មានពីតុលាការក្រុងភ្នំពេញបានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះង្គើរ រហូតឈា​នដល់ការ​សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការ ជាផ្លូវការ​ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការបានបង្ហើបឲ្យដឹងទៀតថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រជាមួយគ្នា ជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះក្រោមមូលហេតុក្នុងពាក្យ បណ្ដឹងលែ​ងលះលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មានពីចង្កោមរស់នៅក្នុង មជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថារវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយពោលគឺតាំ​ងពីនាង ភិន សុដាលីស ប្រមាណជិតមួយខែឯណ្ណោះ។

រហូតមកទល់រសៀលថ្ងៃ០២ ខែឧសភា ឆ្នាំ២០១៦នេះលោក ប៉ែន ចំរ៉ុង Khmertalking មិនទាន់អាចទំនាក់ទំនងដើម្បីសុំការបំភ្លឺ ជុំវិញរឿងរ៉ាវ នេះបានទេ ខណៈទូរស័ព្ទរបស់លោកត្រូវ​បងប្រុ​ស បង្កើតឈ្មោះ​លោក ប៉ែន រស់​ ជាអ្នកទទួលជំនួសហើយនិយាយ ដោយខ្លីថា លោកគ្មានអ្វីត្រូវបកស្រាយទេ ព្រោះជារឿងរបស់គ្រួសារគេ។

ចំណែកឪពុកកូនរបស់អ្នកទាំងពីរគឺលោក អ៊ិន សុភិន និង ភិន សុដាលីស នៅរសៀលថ្ងៃនេះក៏មិនអាចទំនាក់ទំនងដើម្បីស្វែងរក ការបកស្រាយពីបញ្ហានេះបាននៅឡើយដែរ។ ប៉ុន្តែបើក្រ​ឡេកមើលនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់លោក អ៊ិន សុភិន មុននេះបន្តិចបានរសេរប​ង្ហោះថា Hello all dear friend ! ចាប់តាំងពីថៃ្ងសុក្រ រហូតដល់ថៃ្ងអាទិត្យនេះ មានអ្នកសារពត័មាន call មកសំភាសន៍ខ្ញុំច្រើនអំពីរឿងលោក ប៉ែន ចំរ៉ុង ប្តឹងលែងលះ ភិន សុដាលីស។

លោក អ៊ិន សុភិន ក៏បានបញ្ជាក់ទៀតថា ពេលនេះខ្ញុំចង់ប្រាប់ថា ទោះបីកូនខ្ញុំធ្លាក់ក្នុងសភាពបែបណាខ្ញុំ នៅតែស្រលាញ់កូន អាណិតកូន រហូតដល់ថ្ងៃខ្ញុំស្លាប់ ។ទន្ទឹមគ្នានេះថៅកែផលិត​ក​ម្មមហាហង្សលោក អ៊ិន សុភិន ក៏បានបង្ហោះភ្ជាប់ជាមួយពាក្យថា គ្មានគ្រួសារណាដែលថាល្អ គ្រប់ដប់ឡើយយើងប្រកែកគ្នា យើងឈ្លោះគ្នាពេលខ្លះយើងថែមទាំង ឈប់និយាយរកគ្នាប៉ុន្តែចុងក្រោយ គ្រួសារគឺនៅតែគ្រួសារក្តីស្រលាញ់ក៏នៅតែមានដល់អ្នកជានិច្ច។

គូរម្លឹកថា តារាសម្តែងស្រីនាង ភិន សុដាលីស កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល ស្រឡាំងកាំងស្ទើរគ្រប់គ្នាក្រោយពីនាងបានបង្ហោះ ក្រដា​សពិនិត្យសុខភាពផ្ទៃពោះ​ (អេកូសាស្រ្ត) ហាក់មានចេតនាចង់ប្រកាសប្រាប់ ទស្សនិកជនឲ្យដឹងជាសាធារណៈថា នាងកំពុងមានផ្ទៃពោះ ជាមួយគូស្នេហ៍លោក ប៉ែន ចំរ៉ុង ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៣ខែមកហើយ៕

- អាន ៖ ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ ភរិយាឥតខាន់ស្លា ភិន សុដាលីស ក្រោយមានផ្ទៃពោះបីខែ


ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Penh comrong