CamNews

ព័ត៌មានជាតិ 

ឆក់កាបូប រួចបើកគេចខ្លួនទៅបុក អ្នក ជិះម៉ូតូតាមផ្លូវ ជនរងគ្រោះទៅទាន់ ប្រតាយ ប្រតប់ ត្រូវចោរបាញ់រងរបួស

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ត្រូវបានក្រុមចោរឆក់ ប្រដាប់អាវុធពីរនាក់ បាញ់បីគ្រាប់តែត្រូវ មួយគ្រាប់ ចំកំភួនដៃខាងឆ្វេង ក្រោយពីស្ដ្រី រងគ្រោះបានទៅប្រតាយប្រតប់ជាមួយពួក គេ ក្នុងគោលបំណងដណ្ដើមយកកាបូបរបស់ ខ្លួនមកវិញ ។

អំពើឆក់រហូតមានការផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះរងរបួសយ៉ាងដូច្នេះ បានបង្ក ឱ្យមានការ ភ្ញាក់ផ្អើល កាលពី វេលាម៉ោង ប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េង ស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានថ្លែងថា មុនពេល កើតហេតុ ស្ដ្រីរងគ្រោះជិះ ម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងគោលបំណង ទៅធ្វើការ ស្រាប់តែដល់មុខរោងចក្រ៦ជាន់ ក៏លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយ មិនចាំម៉ាកនិងស្លាកលេខ ធ្វើសកម្មភាពឆក់ យកកាបូប រួចបន្ដបើកគេចខ្លួនយ៉ាងលឿន។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា នៅពេលដែលពួកគេទាំងពីរកំពុងបើកម៉ូតូ គេចខ្លួននោះ ស្រាប់តែ ប្រជាពលរដ្ឋនៅតាម ផ្លូវ ក្រោយឮស្ដ្រីរងគ្រោះស្រែកឆោឡោនោះ ក៏បើកម៉ូតូបុកម៉ូតូពួកគេទាំងពីរនាក់ ដោយ គិតថា ប្រហែលជាគ្មានអាវុធ ។

នៅពេលដែលម៉ូតូទាំងប្រជាពលរដ្ឋនិងម៉ូតូចោរដួល នៅលើផ្លូវ ស្ដ្រីរងគ្រោះបានទៅដល់រួចក៏ប្រតាយ ប្រតប់ ដណ្ដើមកាបូបបានមកវិញ ប៉ុន្ដែ ត្រូវជនសង្ស័យបាញ់ចំនួន៣គ្រាប់ ក្នុងនោះ ត្រូវមួយគ្រាប់ បណ្ដាល ឱ្យរងរបួសត្រូវកំភួន ដៃខាងឆ្វេងមុនពេលដែលពួកគេ បើកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្ដទៀតថា ក្រោយមានករណីខាងលើ នេះកើតឡើងភ្លាម កម្លាំង នគរបាលរបស់ លោក ទាំងថ្នាក់ជំនាញនៅខណ្ឌ និងថ្នាក់មូល ដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ និងនាំ ស្ដ្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យនិង ធ្វើការសួរនាំពីដំណើរដើមទងនៃហេតុការណ៍ ក្នុងគោល បំណងបន្ដការស្រាវជ្រាវតាមចាប់ ជនល្មើសទាំងពីរនាក់ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP