CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ ប្រទះឃើញសព ច្រកបាវ ទម្លាក់ចោលក្នុងលូ ស្ថិតក្នុង សង្កាត់ដង្កោ

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងខណៈដែលក្មេងប្រុស ជាអ្នកដើរ
រើសអេតចាយម្នាក់ បានប្រទះឃើញសពមួយ ត្រូវគេ សម្លាប់ យកមកទម្លាក់ចោល នៅក្នុងលូ
តាមបណ្តោយផ្លូវសាក់អំពៅ ស្ថិតក្នុង ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង
១០ និង ៣០ នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ ។

ក្មេងប្រុស ដែលប្រទះឃើញសពខាងលើនេះ បាននិយាយថា នៅមុនពេលកើតហេតុ ជារៀង
រាល់ថ្ងៃ គេតែងតែ ដើរកកាយគំនរសំរាម ដើម្បីរករបស់ របរ ដែលជាប្រដាប់ប្រដារ ដែលអាច
លក់បានលុយ លុះដល់ម៉ោងកើតហេតុ រូបគេបានដើរមកដល់ចំណុចកើតហេតុ ឃើញមានដាវ
១ ចងរឹបម៉ាត់ យ៉ាង តឹង ខណៈនោះ រូបគេក៏បានស្រវាត ទៅទាញម៉ាត់ស្រាយ ដើម្បីរកមើល
របស់របរ ប៉ុន្តែពេលនោះ ក៏ផ្ទុះការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុង ខណៈ ដែលក្មេងប្រុសនោះ
ឃើញសព ត្រូវគេសម្លាប់ច្រកក្នុងបាវ ចងម៉ាត់ យកមកទម្លាក់ចោល ។

បន្ទាប់ពីបានឃើញ ហេតុការណ៍នេះ ក្មេងប្រុសខាងលើ បានជូនដំណឹង ទៅអាជ្ញាធរ មូលដ្ឋាន
មានសមត្ថកិច្ច កងរាជអាវុធហត្ថ ខណ្ឌដង្កោ ចុះមក ពិនិត្យ ដល់កន្លែងកើតហេតុ ដើម្បីចង់ដឹងថា
សពនេះត្រូវបានគេ យកមក សម្លាប់ចោលតាំងពីពេលណា ? ។

លោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ ដែលចុះមកដល់កន្លែងកើតហេតុ លោកបានឲ្យដឹងថា
ពាក់ព័ន្ធនឹងការ ប្រទះឃើញសព ត្រូវគេច្រកបាវ ខាង លើនេះ លោកមិនទាន់ដឹងថា គេសម្លាប់
ដោយរបៀបណា ហើយជាមនុស្ស ប្រុស ឬក៏ស្រីឡើយ ជាពិសេស ក៏នៅមិនទាន់ដឹងថា ជាករ
ណីប្លន់សម្លាប់ ឬក៏ជាករណីគំនុំនោះទេ។ ដោយរង់ចាំ សមត្ថកិច្ចជំនាញ ចុះមកស្រាយមាត់បាវ
ដើម្បីពិនិត្យ ធ្វើកោសល្យវិច្ច័យ ទៅលើខ្លួនប្រាណរបស់សពនេះ។

ជាជំហានដំបូង លោក អធិការ ក៏ដូចជាប្រជាពលរដ្ឋ ដែលរោមមើល សពច្រកបាវខាងលើនេះ
បានសន្និដ្ឋានថា សពនេះ ត្រូវបានគេសម្លាប់ ហើយ ច្រកបាវ យកមកទម្លាក់ចោល ប៉ុន្តែមិនដឹង
ទម្លាក់ចោល តាំងពីពេលណា នោះទេ ព្រោះរហូតមកដល់ពេលនេះ សពស្អុយរលួយអស់ទៅ
ហើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ