CamNews

តារា 

បើគាត់ជាតារាចម្រៀងល្បីហេតុអ្វីបានជនជាតិកម្ពុជា ភាគច្រើនមិនស្គាល់គាត់? តើអ្នកនាង កាក់ ចន្ធី

ភ្នំពេញ ៖ បន្ទាប់ពីលេចលឺហេតុការណ៍នៃការស្លាប់របស់ តារាចម្រៀងល្បីជនជាតិកម្ពុជា​គឺអ្នកនាង កាក់ ចន្ធី បានធ្វើឲ្យជនជាតិកម្ពុជាយើងភាគច្រើនមានការងើយឆ្ងល់យ៉ាងខ្លាំង ថាគាត់ជាអ្នកណាឲ្យពិតប្រាកដ ហេតុអ្វីបានជនជាតិកម្ពុជា ភាគច្រើនមិនស្គាល់គាត់ ។ 

អ្នកនាង កាក់ ចន្ធី ត្រូវបានគេស្គាល់ថា ជាតារា​ចម្រៀង Rock and Roll ខ្មែរ​ម្នាក់ ហើយអ្នកស្រីមានអតីតស្វាមីម្នាក់ឈ្មោះថា លោក Julien Poulson ។ នេះបើយោងតាមការបង្ហោះរបស់ លោក Julien Poulson នៅហ្វេសប៊ុកផេករបស់លោកផ្ទាល់ ។ 

អ្វីដែលកាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះគឺ តារាចម្រៀងរូបនេះ គឺជាអ្នកដែលមានជីវភាពក្រីក្រ រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែងម្ដុំ​ទួល​ទំពូង ព្រមទាំងត្រូវ​រ៉ាប់​រង​បន្ទុក​គ្រួសារ ដែល​មាន​សមាជិកដល់ទៅ ​៨​នាក់ឯណោះ ។

 

តារាចម្រៀងរូបនេះ មានស្រុកកំណើតនៅឯ​ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃ​វែង ហើយអ្នកនាងគឺជាតារាចម្រៀង Rock and Roll ដ៏ពេញនិយមម្នាក់ជាពិសេសនៅក្នុងប្រទេសបារាំង ។ 

តារាចម្រៀងស្រីរូបនេះ ត្រូវបានគេដឹងថា ឧស្សាហ៍អញ្ជើញចូលរួមកម្មវិធីនាៗនៅក្រៅប្រទេស ព្រោះគាត់មានសម្ថតភាព ព្រមទាំងសម្លេងពិរោះថែមទៀតផង ។ បើនិយាយអំពីកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកម្ពុជាវិញ អ្នកនាងដូចជាមិនសូវមានគេស្គាល់ច្រើននោះទេ ៕

-ចុចអាន ៖ តារាចម្រៀងជនជាតិកម្ពុជាម្នាក់ ត្រូវបានស្លាប់ វេលាម៉ោង ១ យប់!!

ដោយ ៖ គន្ធា