CamNews

ព័ត៌មានជាតិ 

តារាចម្រៀងជនជាតិកម្ពុជាម្នាក់ ត្រូវបានស្លាប់ វេលាម៉ោង ១ យប់!!

ភ្នំពេញ ៖ តារាចម្រៀងជនជាតិកម្ពុជានៃ (Cambodian Space Project) ត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ កាលពីម្សិលមិញនៅពេលដែលម៉ូតូកង់បី ដែលនាងកំពុងធ្វើដំណើរ បានប៉ះគ្នាជាមួយរថយន្ត ដែលកំពុងតែបើកក្នុងល្បឿនយ៉ាងលឿន ។ ហើយហេតុការណ៍នេះបានកើតឡើងនៅសង្កាត់ទួលទំពូងមួយ ។ 

លោក ឈុន ស្រ៊ុន ស្នងការប៉ូលីសទួលទំពូងមួយ បាននិយាយថា​ ស្រ្តីម្នាក់វ័យ ៣៨ ឆ្នាំ មានឈ្មោះថា អ្នក​នាង កាក់ ចន្ធី បានស្លាប់នៅកន្លែងកើតហេតុ នៅវេលាម៉ោង ១ យប់ ។ 

-ចុចអាន ៖ បើគាត់ជាតារាចម្រៀងល្បីហេតុអ្វីបានជនជាតិកម្ពុជា ភាគច្រើនមិនស្គាល់គាត់? តើអ្នកនាង កាក់ ចន្ធី ជាអ្នកណាឲ្យពិតប្រាកដ?

បន្ទាប់ពីគ្រោះថ្នាក់ចរាចរ រថយន្ដ ម៉ូតូកង់បី និងជនល្មើសត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានី ។ ក្នុងនោះផងដែរ ប្រភពដដែលបានបន្តថា ស្ត្រីម្នាក់ត្រូវបានបាត់បង់ជីវីត និងបុរសម្នាក់រងរបួស ។ ចំណែកកន្លែងកើតហេតុ គឺនៅចំណុចប្រសព្វក្បែរភោជនីយដ្ឋានទន្លេបាសាក់ ។ 

លោក ស្រ៊ុន បានបន្ថែមថា មូលហេតុនៃឧបទ្ទវហេតុនេះ នៅតែមិនច្បាស់លាស់ដូច្នេះហើយ ហេតុការណ៍នេះកំពុងតែស្ថិតក្នុងការសុើបអង្កេត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news