CamNews

កំសាន្ត 

សុខ ជំ​នោរ​៖ «ថៃ​​ធ្លាប់​​ជួល​សាស្រ្តា​ចារ្យ​​ខ្មែរ​១​ថ្ងៃ១០០​ដុល្លារ ដើ​ម្បី​បង្រៀ​ន​ល្ខោន​ខោល

(ភ្នំពេញ)៖ ស្របពេលដែលលេចឮ ដំណឹងនៃការប្រកាសដាក់ល្ខោនខោល របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបី នៃអង្គការយូណេស្កូពី​ សំណាក់ភាគីប្រទេសថៃ និងដោយមាន​ការលើក​ឡើ​​ងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានអើពើរឿងដាក់ល្ខោនខោល ចូលទៅបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូនោះ ភ្លាមៗនេះដែរ ក្រសួង​វ​ប្ប​ធម៌ និង​វិចិត្រ​សិល្បៈកម្ពុជា បាន​ចេ​ញសេចក្តីជូនណឹង​មួយ​​ ដោ​យ​បញ្ជាក់ថា ក្រសួងបាន​និងកំពុងរៀបចំឯកសារ ដើម្បីដាក់ល្ខោ​នខោល ដែលជា​របស់ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកហើយ។

យ៉ាងណាមិញ បន្ទាប់ពីមានការអះអាង បញ្ជាក់ចេញពីក្រសួង​វ​ប្ប​ធម៌ និងវិចិត្រសិល្បៈ ​កាលពីពេលថ្មី​ៗកន្ល​ងមកនេះ ជុំវិញការត្រៀមបញ្ជូនឯកសារ ស្នើ​សុំចុះបញ្ជីដាក់ល្ខោ​នខោលខ្មែរ ជាសម្បត្តិបេ​តិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនោះមក ជាការកត់សម្គាល់គេឃើញ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីខ្មែរ ទូទាំងប្រទេស បានសម្តែងការគាំទ្រ លើចំណាត់ការរបស់​ក្រ​សួង ក្នុងការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមនឹងការអះអាង​របស់ក្រសួង ថ្មីៗនេះបានបែបធ្លាយដំណឹងមកថា ភាគីប្រទេសថៃកន្លងមក ធ្លាប់បានជួលសាស្ត្រាចារ្យរបស់ខ្មែរ ឲ្យចេញទៅបង្ហាត់បង្រៀង ផ្នែកសិល្បៈល្ខោនខោល និងរបាំបូរាណ ដល់ប្រជាជនគេក្នុងតម្លៃ ពី៥០ទៅ១០០ដុល្លារ សម្រាប់១ថ្ងៃ។ នេះបើតាមប្រភពី Page សិល្បករកម្ពុជា។

តាមរយៈផេកសិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា កាលពីម្សិលមិញ បានបង្ហោះឃ្លីបវីដេអូអំឡុ​ង​ពេល សម្ភាសន៍និងសួរសុខទុកសាស្ត្រាចារ្យ គឺអ្នកគ្រូ សឺន សាម៉ាដឹកឆូ ភ្ជាប់ជាមួយការសរ​សេ​រ​បញ្ជា​ក់ថា «ថៃយកលុយទិញទឹកចិត្តសាស្រ្តាចារ្យ សិល្បៈល្ខោនខោល និងរបាំខ្មែរ​ក្នុងមួយថ្ងៃ១០០ដុល្លារ ដើម្បីខ្មែរបង្ហាត់របាំល្ខោនខោល និងរបាំបុរាណដល់ប្រជាជនគេ!»។

ការសរសេរបង្ហោះ ពីសំណាក់លោក អ៉ឹម ជីវ៉ា ខាងលើនេះ គឺធ្វើឡើងតាមរយៈការដកស្រង់​ស​ម្តី ​របស់សាស្រ្តាជំនាន់ដើម គឺអ្នកស្រីសឺន សាម៉ាដឹកឆូ ដែលកន្លងមកធ្លាប់ត្រូវបាន ភាគីថៃ​ជួល​គា​ត់ឲ្យជួយបង្ហាត់បង្រៀន នៅទីនោះជាថ្នូរនឹងប្រាក់​ ១០០ដុល្លារក្នុង​មួយថ្ងៃ ។ ដោយ​ឡែក​​ ក្រោ​យពីមានការបង្ហើបដូច្នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កវីនិពន្ធលោក សុខ ជំនោ ក៏បានលើកឡើង ដោយបញ្ចេញមតិថា «ថៃឲ្យសាស្រ្តាចារ្យខ្មែរ មួយថ្ងៃ១០០ដុល្លារ ដើ​ម្បីបង្រៀ​នល្ខោនខោល ដល់ពួកគេ។ ដើម្បីក្រពះពួកគាត់ ត្រូវតែធ្វើ!»។

លោក សុខ ជំនោ បានបន្ថែមថា «ថៃក៏ធ្លាប់បញ្ជូន គ្រូប្រដាល់សេរីរបស់គេ ​ទៅបង្ហាត់ក្រៅប្រទេស ដោយឥតគិតថ្លៃឲ្យតែបរទេសណាចង់ហាត់ ក្បាច់គុនបុរាណដែលគេអះអាងថា របស់គេ។ យូរៗទៅប្រទេសណា ក៏ស្គាល់ក្បាច់គុនបុរាណនោះដែរ ថាជារប​ស់ថៃ។ របស់ផងខ្លួនមិនថួនរក្សា គេយល់អស្ចារ្យ គេច្បិចពូនថែ មិនយូរមិនឆាប់ធ្វើម៉េចទៅខ្មែរ ព្រោះអ្នកពូកែ អត់អង្ករច្រកឆ្នាំង!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង