CamNews

តារា 

តារា​ហូលីវូដ​នាង​លីន​សេឡូហាន ​ជាប់​ចោទ​ពីបទ​​លួច​ខ្សែ.ក​គេ


នាងលីន ​សេឡូហាន តារាភាពយន្ត​ហូលីវូដ​ល្បីឈ្មោះ ហើយ​មានរឿង​អាស្រូវ​​ច្រើនបំផុត ទាក់ទង​នឹងការប្រើប្រាស់​គ្រឿង​ញៀន និង​សេព​គ្រឿង​​ស្រវឹង​​ត្រូវបានប្រភពព័ត៌​មាន​​មួយ​ឱ្យ​ដឹង​ថា ​ពេលនេះ​នាង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​​ធ្ងន់ធ្ងរ​​ថ្មីមួយទៀត ដោយ​​រងការ​​ចោទប្រកាន់​ពី​បទ​​លួច​ខ្សែ.ក​មួយខ្សែ​​តំលៃ​​២.៥០០​ដុល្លារ ពី​ហាង​លក់​គ្រឿង​អលង្ការ​មួយ​ក្នុងរដ្ឋ​​កាលីហ្វ័រ​នី​ញ៉ា​ ។ ការ​រង​ការ​ចោទប្រកាន់​​ពីបទលួច​ខ្សែ.ក​នេះ​​អាចធ្វើឱ្យនាង​ឡូ​ហាន ប្រឈម​​មុខ​នឹង​នីតិ​វិធី​​ច្បាប់​ជាថ្មីទៀត ។​
ប្រភពព័ត៌មាន​​នេះ​ឱ្យ​ដឹងទៀត​ថា នាង​ឡូ​ហាន អាយុ​២៤​ឆ្នាំ បាន​​ល​ខ្សែ.ក​​មួយខ្សែ​​នៅ​ហាង​​លក់​គ្រឿង​​​អលង្ការ​នោះ ​ហើយ​ក្រោយពី​​នេះ​​បន្តិច​​​​ខ្សែ.ក​​នោះក៏បាត់​​តែម្តង ។ តាម​ការ​ឆែក​​ឆេរ​មើល​​កាមេរ៉ា​​សុវត្ថិភាព​បង្ហាញ​ថា នាង​ឡូហាន បាន​ពាក់ខ្សែ​.ក​នោះ ។​ជាមួយគ្នានេះ កាសែត The Los Angeles Times រាយការណ៍​ថា ពួកអ្នកស៊ើបអង្កេត​​​ទទួល​បាន​ដីកា​ដើម្បីស្រាវជ្រាវ​​ និងឆែក​ឆេរ​​នៅ​ភូមិ​គ្រឹះ​​របស់​នាងឡូហាន ។ ​ប៉ុន្តែ​ទោះបីជា​បែប​ណា ​នាងឡូហាន ​បានបដិសេធ​ថា ​នាង​មិន​បាន​ធ្វើអ្វី​​ខុសនោះទេ ។​

នាងលីនសេឡូហាន ដែលទទួល​បាន​ភាព​ល្បី​ល្បាញ​​​តាមរយៈ​ខ្សែ​ភាព​យន្ត​រឿង​ The Mean Girl នេះ​ត្រូវបាន​តុលាការ​​កាត់ទោស​​ដាក់​ពន្ធនាគារ​​សាកល្បង​ ហើយកំពុង​ស្ថិត​ក្រោម​​​ការ​ស៊ើបអង្កេត​​​ពីបទ​ចោទប្រកាន់​​វាយបុគ្គលិក​​​ ស្តារ​​យុវនីតិសម្បទា​មួយ ។​នាងឡូហាន ជួប​បញ្ហា​​​ផ្ទាល់ខ្លួន​​​ជា​ច្រើន​​ក្នុង​រយៈ​ពេលប៉ុន្មានខែ​​ចុងក្រោយនេះ ៕
http://kohsantepheapdaily.com.kh/art...02-232811.html

Tags: