CamNews

តារា 

ត្រឹមរយៈពេលមួយឆ្នាំសោះ មិននឹកស្មានថា ជីវីតរបស់លោក Chakrit Yamnarm ផ្លាស់ប្តូរច្រើនដល់ថ្នាក់នេះ!!

ថៃ ៖ រយៈមិនយូរនោះទេ ត្រឹមតែមួយឆ្នាំ តារាសម្តែងថៃលោក Chakrit Yamnarm មានការផ្លាស់ប្តូរជីវីតរបស់លោកយ៉ាងច្រើន ខុសពីមុនឆ្ងាយណាស់ ។ 

កាលពីថ្ងៃទី ១៤ ខែសីហា កន្លងទៅនេះតួប្រុសក្នុងរឿង "សុបន្តិបុស្បា" បានបង្ហោះរូបថតមួយសន្លឹកដោយកាត់ត រូបពីពេលលោករៀបការ និងមួយទៀតគឺថែមសមាជិកម្នាក់ទៀត គឺកូនប្រុសរបស់លោក ជាមួយនិងភរិយាថ្មីរបស់ខ្លួន ។ 

ឆាកជីវីតរបស់តារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះ មានការផ្លាស់ប្តូរឲ្យមានទំនួសខុសត្រូវយ៉ាងខ្ពស់ មិនត្រឹមតែជាកូនដ៏ល្អម្នាក់នោះទេ លោក Chakrit Yamnarm ក៏ជាស្វាមី ហើយពេលនេះក៏ជាឪពុកម្នាក់ថែមទៀតផង ។ 

យោងតាមជីវីតពិតទាំងនេះអាចបញ្ជាក់បានថា លោក Chakrit គឺជាមេគ្រួសារដ៏រឹងមាំម្នាក់ ដែលហ្វេនគួរតែយកធ្វើជាគំរូពិតមែន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm