ភ្នំពេញ ៖ ស្ដ្រី ២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀត ជាអ្នករួមដំណើរដែលសមត្ថកិច្ច មិនទាន់
ស្គាល់អត្ដសញ្ញាណនោះ បាន បើករថយន្ដទាំងស្រវឹង ជ្រុលទៅបុករបាំង ដែកចែកទ្រូងផ្លូវ
បណ្ដាលឱ្យបាក់អស់ចំនួន ១០ផ្ទាំង រួចហើយពួកគេទាំង ២នាក់ បាន បន្ដដំណើរ ទាំងរថយន្ដ
បែកកង់ខាងឆ្វេង នៅសល់តែយ៉ាន់ ។
ប៉ុន្ដែ រថយន្ដបង្កត្រូវ បានពួកគេទាំង ២នាក់ ទុកចោលនៅតាម បណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់
វាលវង់ ខណ្ឌ ៧មករា ជិតវត្ដមហាមន្ដ្រី រួចហើយ គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរបង្កឡើង ដោយស្ដ្រី ២នាក់ខាង
លើ បើករថយន្ដទៅ បុករបាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ និងទ្រេតចំនួន ១០ផ្ទាំងខាងលើនេះ
បាន កើតឡើង កាលពីវេលាម៉ោង ៣ និង៤០ នាទីព្រឹកទៀបភ្លឺ ចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣
ស្ថិតនៅតាមបណ្ដោយផ្លូវព្រះ សីហនុ មុខបណ្ណាគារអន្ដរជាតិ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។
សមត្ថកិច្ចមូលដ្ឋានបានបន្ដថា មុនពេល កើតហេតុ រថយន្ដកាមរីឆ្លាម ១គ្រឿង ពណ៌ត្រីឆ្លូញ ពាក់
ស្លាកលេខភ្នំពេញ 2O-2470 បើកដោយស្ដ្រីម្នាក់ និងរួមដំណើរ ម្នាក់ទៀត ដែលគេមិនទាន់ស្គាល់
អត្ដសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ។លុះ ដល់ចំណុចកើតហេតុ ប្រហែលជាស្រវឹង ខ្លាំង ទប់
ចង្កូតរថយន្ដមិននឹង បានជ្រុលទៅ បុករបាំងដែក ចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ និងទ្រេតចំនួន ១០
ផ្ទាំង ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចដដែលបានបន្ដថា ក្រោយពីបង្ក គ្រោះថ្នាក់ចរាចររួចមក ពួកគេទាំង ២
នាក់ បានបើករថយន្ដគេចខ្លួនទាំងកង់រថយន្ដ ខាងឆ្វេងបែកនៅសល់តែយ៉ាន់ ហើយពេល បើកទៅ
ដល់ជិតវត្ដមហាមន្ដ្រី ទើបពួកគេ ទាំង ២នាក់ ដោយសារតែដឹងថា សមត្ថកិច្ច តាមពីក្រោយនោះ ក៏
ឈប់រថយន្ដ ហើយ ទុករថយន្ដចោល រួចក៏គេចខ្លួនតែម្ដងទៅ។
ក្រោយកើតហេតុ និងប្រទះឃើញរថយន្ដ ខាងលើនេះរួចមក កម្លាំងសមត្ថកិច្ចបាន ស្ទូចយករថយន្ដ
ពួកគេ ទៅរក្សាទុកនៅ ការិយាល័យ ចរាចរជើងគោក ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល