CamNews

តារា 

លោក គួច ខេវិន ទម្លាយ​ឈ្មោះ​ឧក​ញ៉ា​ម្នាក់ ដែល​រំលោភ​យក​ដី និង​​លុយ​លោ​ក​​រា​ប់​ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ បន្ទាប់ពីមានការដាក់ពាក្យប្តឹងឡើងដល់តុលាការហើយនោះផលិតករកម្មវិធីទូរទស្ស​ន៍ល្បីឈ្មោះលោក គួច ខេវិន ថ្មីៗ​នេះ​បាន​សម្រេច​ចិត្ត​ទម្លា​យ​​ឈ្មោះ ​និង បកស្រោម​មុខ​លោក​​ឧក​ញ៉ាស្រុមខ្មែរម្នាក់ដែលបានបំពានរំលោ​ភចង់បានដីផ្ទះ​​រប​ស់​​លោក និង​ដី​សា​ធា​​រ​ណៈ​។ មិន​​តែ​​​ប៉ុ​ណ្ណោះ​ថែ​ម​ទាំង​ជា​ចោរ​លួច​សម្ភារៈ​របស់​លោក​អស់​រា​ប់​ម៉ឺ​ន​ដុល្លារទៀតផង។

បើផ្អែមតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈពីសំណាក់ផលិតករកម្មវិធីទូរទស្ស​ន៍លោក គួច ខេវិន បាន​សរសេរ​រៀប​រាប់​ភ្ជាប់​ជា​មួយ​សំនេរ​នៃ​ការ​ចុះ​ផ្សាយ​អត្ថបទ​​ព័​ត៌​​មាន​ក្នុង​ស្រុក​មួយ​ថា លោកឧកញ៉ា ឌៀប ចេងហេង ហៅ ស៊ុយហេង ពិត​ជា​ចោរ​លួច​សម្ភារៈ​របស់​ខ្ញុំ​រាប់​ម៉ឺន​ដុល្លារ​យ៉ាង​ពិត​ប្រាកដ​ដោយ​មាន​ច្បាប់​ជា​អ្នក​ដឹង​ឮហើយព្រមទាំងជាអ្នកបំពានចង់បានជញ្ជាំងផ្ទះរបស់ខ្ញុំ និងកំពុងតែបំពានរំលោភយកដីសាធារណៈទៀតផង...។

លោក គួច ខេវិន  បានសរសេរបញ្ជាក់បន្ថែមដោយស្នើរឲ្យមានការជួយរកយុត្តិធម៌ចំពោះ​លោ​កនិងដើម្បីឲ្យមានការបន្តចែករំលែកទៀតថា សូម​មេត្តា​ផ្តល់​ជា​យោ​បល់ Comment និង ជួយស៊ែ​រ (Share )ដើម្បីបញ្ឈប់ពួកអ្នកមានអំណាចដែលចូលចិត្ត​កៀប​​សង្កត់​ប្រជា​ពលរដ្ឋ​ស្លួត​ត្រង់​សូ​ម​អរគុណ​។

សូមបញ្ជាក់ថា មូលហេតុដែលឈានដល់ការប្តឹងផ្តលគ្នាឡើងដល់តុលាការរវាងផលិតករកម្មវិធីទូរទស្ស​ន៍លោក គួច ខេវិន ជា​មួយ​នឹង​ឧក​ញ៉ា ឌៀប ចេង​ហេង គឺ​ដើម​ហេតុ​ដំបូង​ឡើយ​កើ​ត​ចេញ​ពី​បញ្ហាទំនាស់នៃការសង់សំណង់រំលោភដីធ្លីដែលមានព្រំ​ប្រទល់​ជាប់​គ្នា​រវាង​ផ្ទះ គួច ខេវិន នឹង ឧកញ៉ា ឌៀប ចេងហេង កាល​ពី​អំឡុង​បំណាច់​ឆ្នាំ​២០១៥​កន្លង​មក​នេះ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kuch kevin