CamNews

ព័ត៌មានជាតិ 

ស្រាបៀរ សឹង្ហា ប្រគល់រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់កោះភូកេត

ស្រាបៀរ សឹង្ហា បាន​ប្រគល់រង្វាន់ដ៏អស្ចារ្យជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីចំនួន 2 គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ​ 2018 នេះ “ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់កោះភូកេតជាមួយស្រាបៀរសឹង្ហា” នៅក្នុងកម្មវិធីរាត្រីកម្សាន្ត នៅស្ថានីយ​ទូរទស្សន៍​ CTN កាលពីថ្ងៃទី 17 ខែមីនា​ ឆ្នាំ 2018 កន្លងទៅនេះ។


ដោយយោងតាម លោក មាស ចន្ថា និងលោកស្រី ហុក ឈីវហេង មកពី ឃុំ​ កាប់គោថ្មី ស្រុក អូចារ ខេត្តបាត់ដំបង ដែលឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់កោះភូកេតបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ”។ ចំណែកមួយគូទៀតគឺ លោក ជា សីហា​ និងលោកស្រី រួម សេងលាង មកពី ឃុំ ប៉ាហ៊ីជើង ស្រុក ប៉ៃលិន ខេត្ត ប៉ៃលិន បានឲ្យដឹងទៀតថា “នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។ យើងខ្ញុំសូមថ្លែងអំនរគុណដល់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា ដែលបានផ្តល់នូវរង្វាន់សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍”។


លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ សឹង្ហា បានថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់នា​ពេល​កន្លង​មកនេះថា  “ដើម្បី​ជាការតបស្នង​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើសយក​ស្រា​បៀរ សឹង្ហា សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរ

សឹង្ហា តែងតែមានកម្មវិធី​​ផ្តល់​ចំណងដៃអាពាហ៍ពិពាហ៍ជូនដល់​ម្ចាស់​មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ​”។


នេះជាការចាប់រង្វាន់លើកទី 1 សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃអាពាហ៍ ពិពាហ៍ឆ្នាំ 2018 នេះ។ សូមជាវ ស្រាបៀរ សឹង្ហា សម្រាប់ទទួល​ភ្ញៀវ​ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានការចាប់រង្វាន់លើកក្រោយជាបន្តបន្ទាប់ រង្វាន់ដំណើរកម្សាន្តទៅកោះភូកេតនេះ នៅតែបន្តរង់ចាំគូស្វាមីភរិយាថ្មីជាច្រើនគូទៀត។

ស្រាបៀរសឹង្ហា ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សឹង្ហា សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សឹង្ហា ៕

ដោយ ៖ គន្ធា


Tags: Local news Social news