CamNews

ព័ត៌មានជាតិ 

អាជ្ញាធរជាតិអប្សរា នឹងសាងសង់ស្ពាន​បណ្ដែតទឹក​បណ្ណោះអាសន្ន​ឲ្យភ្ញៀវទេសចរ​ប្រើប្រាស់ មុនពេល​ជួសជុល

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នឹងសាងសង់ស្ពានបណ្ដែតទឹកបណ្ណោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ មុនពេលចាប់ផ្ដើមការ​​ជួសជុលស្ពានហាល ប្រាសាទអង្គរវត្តដំណាក់កាលទី២ នាពេលខាងមុខនេះ។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា យ៉ាងដូច្នេះថា «អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលស្ពានហាល ប្រាសាទអង្គរវត្តដំណាក់កាលទី២ នាពេលខាងមុខនេះ។ ការជួសជុលនេះ តម្រូវឲ្យបិទទាំងស្រុងនូវចរាចរណ៍ លើស្ពានហាលនេះ ដើម្បីសម្រួលដល់ភ្ញៀវទេចរជាតិ-អន្ដរជាតិ អាចឆ្លងកាត់ទៅ ទស្សនាប្រាសាទអង្គរវត្ត ដោយសុវត្ថិភាព និងបញ្ជៀសនូវរាល់ហានិភ័យទាំងឡាយ ដោយការជួសជុល ប៉ុន្ដែអាជ្ញាធរជាតិអប្សរានឹងរៀបចំ សាងសង់ស្ពានបណ្ដែតទឹក បណ្ដោះអាសន្ន នៅខាងត្បូងស្ពានហាលនៅខាងត្បួងស្ពានហាលជំនួសវិញ»

​អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការសាងសង់ស្ពានបណ្ដែតទឹកបណ្ណោះអាសន្ននេះ នឹងចាប់ពីផ្ដើមពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៧៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh