CamNews

ព័ត៌មានជាតិ 

ទុស្សេខ្សែភ្លើង ឆេះឃ្លាំង ក្នុងរោង ចក្ររបស់ថៅកែចិន នៅស្រុកអង្គស្នួល (មានវិដេអូ)

កណ្ដាល ៖ អគ្គិភ័យ ដែលបណ្ដាលមកពី ឆ្លងចរន្ដខ្សែអំពូលភ្លើង បានកើតឡើងនៅ ក្នុងឃ្លាំងនៃរោងចក្រ របស់ជនជាតិចិនស្ថិត នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិ កៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដ កណ្ដាល បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី រសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៤ ដែល បណ្ដាលឱ្យសម្ភារៈជាច្រើន ដែលនៅក្នុង ឃ្លាំង បានឆាបឆេះគ្មានសល់ ។

យោងតាមសេចក្ដីរាយការណ៍ ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា រោងចក្រតម្បាញ យីហោក្លូរី ដែលមានថៅកែជនជាតិចិន ឈ្មោះ ចុង ជូវ៉ៃ អាយុ ៤៥ឆ្នាំ និងមាន កម្មករបម្រើការងារ ចំនួន ៩៣៨នាក់ ក្នុងនោះស្រី ៨៨១ នាក់ ត្រូវបានឆាបឆេះ ដោយសារឆ្លងចរន្ដខ្សែអំពូលភ្លើង កាលពី វេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមីនា ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើត ហេតុ គេឃើញមានផ្សែងហុយចេញពីបន្ទប់ ឃ្លាំងស្ដុកសម្ភារៈឯកសារ អំបោះ និងស្លាក ខោអាវនៅជាន់ទី១ របស់អគាររោងចក្រ ដែលមានទំហំ ៥ គុណនឹង ១០ម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗតែម្ដង ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីទទួលបានព័ត៌មានអគ្គិភ័យខាង លើនេះ អង្គភាព ៧១១ នៃកងពលតូច លេខ ៧០ បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ របស់ខ្លួនចំនួន ៨គ្រឿង ទៅជួយអន្ដរាគមន៍ បូករួមទាំងរថយន្ដពន្លត់អគ្គិភ័យ ៤គ្រឿង របស់សាលាស្រុកអង្គស្នួល និង២គ្រឿង ទៀត របស់ស្នងការនគរបាលខេត្ដកណ្ដាល ទើបធ្វើឱ្យអគ្គិភ័យបានរលត់ទៅវិញ នៅ វេលាម៉ោង ៥ និង២០នាទី ថ្ងៃដដែលដោយ ប្រើប្រាស់ទឹកចំនួន ៨ស៊ីទែន ។ យ៉ាងណាក៏ ដោយ ទំហំនៃការខូចខាតគិតជាទឹកប្រាក់ មិនទាន់មានការបញ្ជាក់នៅឡើយទេ ពី សមត្ថកិច្ច និងភាគីរោងចក្រ ៕


 


Tags: national news