CamNews

ព័ត៌មានជាតិ 

អាជ្ញាធរខណ្ឌជ្រោយចង្វារ ប្រកាសកាត់ដើមត្រែង និងដុតបំផ្លាញចោល សូមឲ្យប្រជាពលរដ្ឋ កុំភ្ញាក់ផ្អើល

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានប្រកាសអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភ្ញាក់ផ្អើល នៅពេលមានរថយន្ត ពន្លត់អគ្គិភ័យចេញ ទៅបាញ់ពន្លត់ភ្លើង នៅតាមដងទន្លេ គឺទៅបាញ់ពន្លត់ភ្លើងដែលអាជ្ញាធរ បានកាត់និងដុតដើមត្រែងចោល នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ។

មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនការទាក់ទាញ ចំពោះបញ្ហាបរិស្ថាន នៅតាមដងទន្លេនោះ អភិបាលខណ្ឌ បានឲ្យក្រុមការងារ ចុះទៅកាត់ដើមត្រែង ហើយដុតបំផ្លាញចោល ដូច្នេះនៅពេលកាត់រួច នឹងធ្វើការដុតបំផ្លាញចោល ដែលត្រូវការពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន OCIC ទៅបាញ់ពន្លត់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh