CamNews

តារា 

សុខ មុន្នីរក្សា ចេញ​មុខ​ប្រតិកម្ម​​ការពារ​​ប្អូន​ស្រី សុខ មុន្នី​ពិសីរឿង​ព្រលែង​​ឈុត​ប៊ីគី​នី​​ជ្រុល

(ភ្នំពេញ)៖ តារាសម្ដែងស្រី​ដ៏ស្រស់សោភា កញ្ញា សុខ មុន្នីរក្សា បានឆេះដុំមិនតិចទេ នៅពេលបណ្ដាញសារព័ត៌មាន​ ក្នុងស្រុកនាំគ្នាចុះផ្សាយ ព្រោងព្រាតពីរឿង ប្អូនស្រីរបស់នាង គឺកញ្ញា សុខ មុន្នី​ពិសី ដែលបាន​បង្ហោះរូបភាពយ៉ាងសិចស៊ី លើឆ្នេរខ្សាច់ដ៏សក្បុស​ជាមួយឈុតប៊ីគីនី បញ្ចេញរន្ធផ្ទិត និងគល់ភ្លៅយ៉ាងព្រហើន។ ដោយអត់ទ្រាំពុំបាន តារាសម្ដែងរូបនវ បានបញ្ចេញប្រតិកម្មតបខ្លាំងៗ ក្នុងន័យការងារពាប្អូនស្រីពីការរិះគន់របស់មហាជន។

តារាសម្ដែង មុន្នី រក្សា បាននិយាយក្នុងបណ្ដាញសង្គមរបស់ខ្លួន​ថា​ «ពីដំបូងគិតថា មិនអីទេឃើញគេចុះព័ត៌មាន និយាយពីប្អូនស្រី​របស់់ខ្ញុំ តែចុះយូរៗទៅ ដូចជាពិបាកអានពិបាកស្ដាប់ណាស់ ព្រោះសរសេរលើសពីការពិត សូមកុំយកមនុស្សពីរនាក់ យកមកប្រៀបធៀប ព្រោះជាអ្នកសិល្បៈដូចគ្នាទេ សូមកុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅ ជាពិសេសលើសម្លៀកបំពាក់ ព្រោះមនុស្សម្នាក់ៗ មានតម្លៃមានចំណុចល្អរៀងៗខ្លួន ហើយមិនមែនចង់ល្បី រហូតដល់ថ្នាក់ស្លៀកពាក់ មិនចេះមើលទីកន្លែងនោះទេ»។

ស្រីស្រស់ មុន្នីរក្សា បានប្ដទៀតថា «ពួកខ្ញុំទៅលេងសមុទ្រ ទៅលេងទឹកមិនមែនទៅលេងក្នុងវត្តនោះទេ ហើយរាល់​ការ comment សូមកុំជ្រុលពេក រិះគន់បែបស្ថាបនា ពួកខ្ញុំអានទទួលយកបាន តែនេះរិះគន់បែបជាន់បន្លិច​តែម្ដង សូមបើកចិត្ត បើកបេះដូងឲ្យតម្លៃនាក់សិល្បៈផង មិនមែនស្លៀកសិចស៊ី សុទ្ធតែគេអាក្រក់ទាំងអស់នោះទេ ហើយមុននឹងយករូបគេ ចុះព័ត៌មានសុំមេត្តា សុំការអនុញ្ញាត ពីសាមីខ្លួនគេផង !»។

កញ្ញា សុខ មុន្នីរក្សា ​បានតបតដូចនេះ ខណៈដែលប្អូនស្រីនាង មិនទាន់ឃើញមានប្រតិកកម្មណា​មួយឡើយ តែគេសង្កេតឃើញថា តារាស្រីសម័យថ្មី ចង់ល្បីលឿន តែងតែលេងឈុតនេះ មួយឈុតគឺល្បីលឿនណាស់ សូម្បីតែនាង មាន សូនីតា ក៏ព្រលែងឈុត​​មួយហ្នឹងគេដែរ ខណៈដែលនាងគេស្គាល់ថាជា «រាជនីក្រមា» តែក្លាយជារាជនី​ប៊ីគីនីទៅវិញ តែនាងមិនបានបកស្រាយអ្វីឡើយ​។

ថ្វីត្បិតតែ មុន្នី រក្សា ចេញមុខការពារប្អូនស្រី តែមើលទៅហាក់មិនសូវសម ព្រោះនាងហាក់ដូចជា កាន់ជើងសាច់ញាតិខ្លួនឯង ច្រើនជាងភាពពិតជាក់ស្ដែង ។ កញ្ញា មុន្នី រក្សា បច្ចុប្បន្ននាង ជាពិធីការីនីប្រចាំ ផលិតកម្ម «ថោន» និងជាតារាសម្ដែង​ល្បីល្បាញខ្លាំងគួរសម ក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង