CamNews

ប្លែកៗ 

ធ្លាក់ក្នុងការសំភាសន៍ភ្លាម ព្រោះប្រើ iPhone

ថ្មីៗនេះ និស្សិតចិនម្នាក់រស់នៅខេត្ត Jilin បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ពេល
ដែលត្រូវបានធ្លាក់ភ្លាមក្នុងការសំភាសន៍សុំធ្វើការធម្មតាមួយ ព្រោះតែគេប្រើ iPhone។

បុរសម្នាក់នេះមានឈ្មោះថា Gao ជានិស្សិតមហាវិទ្យាល័យឆ្នាំទី4។ កាលពីចុងខែវិច្ឆិកា គាត់បាន
ចុះឈ្មោះសុំធ្វើការនៅក្រុមហ៊ុនមួយ ឯទីក្រុង Changchun ហើយក្រោយរយះពេលតែពីរបីនាទីនៃ
ការសំភាសន៍ប៉ុណ្ណោះ គាត់ត្រូវបានគេឈប់ធ្វើការសំភាសន៍ នៅពេលដែលអ្នករើសបុគ្គលិកបាន
ឃើញគាត់ប្រើប្រាស់ iPhone ដោយបាននិយាយថា "ក្រុមហ៊ុនយើងខ្ញុំ មិនជ្រើសរើសនិស្សិតដែល
ប្រើ iPhone ឡើយ"។

បញ្ហាដែលគួរចាប់អារម្មណ៍ពីក្រុមហ៊ុននេះ គឺក្រុមហ៊ុនមានប្រតិកម្ម (មិនចូលចិត្តខ្លាំង) ជាមួយ
នឹង iFan។ ក្រៅពីនេះ ពួកគេក៏បានបង្ហាញហេតុផលថា បណ្តាស្មាតហ្វូននឹងធ្វើឲ្យបុគ្គលិកមាន
អារម្មណ៍មិនមូលក្នុងការធ្វើការ ដោយបែងចែកអារម្មណ៍ទៅលើការលេងហ្គេម និងចូលលេង
បណ្តាញសង្គមផ្សេងៗ។ នៅប្រទេសចិន iPhone ជានិមិ្មតរូបនៃភាពសំបូរបែបសំរាប់ការកំសាន្ត
ខាងលើ ក៏ដូចជាការបង្ហាញពីភាពមានបានរបស់អ្នកប្រើប្រាស់។ អ្នករស់នៅប្រទេសនេះបាន
គិតថា អ្នកដែលប្រើប្រាស់ iPhone តែងតែជាអ្នកមានការរស់នៅល្អ សំបូរបែប(អ្នកមាន) ហើយ
ពួកគេមិនបានខ្វាយខ្វល់ដល់រឿងធ្វើពលកម្មដើម្បីរកលុយឡើយ។

និស្សិតម្នាក់ធ្លាក់ក្នុងការសំភាសន៍ភ្លាម ព្រោះប្រើ iPhone

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកខាងលើបានផ្តល់ជាគំនិតផ្ទាល់ខ្លួនថា ៖

"បណ្តាសិស្សនិស្សិតដែលប្រើប្រាស់ iPhone តែងតែមានផ្នត់គំនិតមិនសូវធ្វើការ។ បណ្តាឧប-
ករណ៍បច្ចេកវិទ្យាដែលពួកគេប្រើប្រាស់ ស្ទើរតែទាំងអស់ត្រូវបានទិញឲ្យដោយអាណាព្យាបាល
របស់ពួកគេ។ ពួកគេមិនទាន់អាចរកលុយបានដោយខ្លួនឯង ក្នុងការទិញអ្វីប្រើប្រាស់បានដោយ
ខ្លួនឯងឡើយ។ បើទោះជាអ្នកមានដល់កំរិតណា ក៏លុយមិនអាចជួយអ្នក ក្នុងពេលមានសំពាធ
ការងារឡើយ។ ធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំ គឺមិនងាយស្រួលទេ។​ ពួកយើងត្រូវការបុគ្គលិកដែល
មានការតស៊ូអត់ធ្មត់ និងការតាំងចិត្តខ្ពស់ អាចទ្រាំ និងដោះស្រាយបញ្ហាបាន រាល់ពេលមានសំពាធ
ការងារ"៕

ដោយ៖ សិលា
ប្រភព៖ K14