CamNews

ប្លែកៗ 

ស្ត្រីដែលកំពុងធ្វើសមាធិលើជីវិតនៅក្នុងប្រឡាយធ្វើឱ្យអ្នកភូមិបាស់សក់

ស្ត្រីម្នាក់ដែលបើកឡានពី Nong Bua Lumphu មកទីក្រុងបាងកក ដើម្បីរកការងារធ្វើបានសម្រេចចិត្តឈប់ ហើយចុះត្រាំទឹកក្នុងស្រះ មួយនៅក្នុងសួន​ Cholapruek នៃតំបន់ Nakhon Nayok ហើយគិតអំពីជីវិត​​រសាត់អណ្តែតរបស់នាង ពី​ព្រោះ នាងបានបាត់បង់ការងាររបស់នាងនៅ ខេត្ត Prachinburi ដោយសារតែជំងឺខូវីដ១៩  ។



ទោះយ៉ាងណា អ្នកនៅជិតតំបន់នោះ បារម្ភពីសុវត្ថិភាពរបស់នាង ព្រោះនាងមិនឆ្លើយតបនឹងការហៅរបស់ពួកគេ ហើយក៏សម្រេចចិត្តអោយក្រុមជួយសង្គ្រោះ​ ( local rescue team )  មកជួយនាង។ បន្ទាប់មក រឿងរ៉ាវនេះបានរីកសុះសាយ នៅលើបណ្តាញសង្គម​។ អ្នកលេងអ៊ីនធឺណិតយ៉ាងច្រើន​អនេក ជួយ លើកទឹកចិត្ត ផ្តល់ដំបូន្មាន ក្នុងការជម្នះ បញ្ហារបស់នាង។

នាងបាននិយាយថា ៖”នៅពេលធ្វើដំណើរដើម្បីស្វែងរកការងារធ្វើ នៅទីក្រុងបាងកក ខ្ញុំបានសម្រេចចិត្តចតឡាន  ហើយខ្ញុំទៅត្រាំទឹក ក្នុងប្រឡាយដើម្បីធ្វើអោយអារម្មណ៍របស់ខ្ញុំស្ងប់” ។ “ ខ្ញុំមិនបានឆ្លើយតបនឹងការសួរនាំរបស់អ្នកភូមិទេ ពីព្រោះខ្ញុំកំពុងគិតអំពីជីវិតដ៏ស្មុគស្មាញរបស់ខ្ញុំ”៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖  nationthailand