សហរដ្ឋអាមេរិក៖ នៅក្នុងទីក្រុងអាត្លង់តា បងប្អូនស្រីពីរនាក់ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់។
ក្មេងប្រុសឈ្មោះ Kejuan Mason បានលួចយកនំខេកពីផ្ទះបាយ ដែលបណ្តាលឲ្យនាង Lashirley Morris ខឹងក៏យកដងវាយកូនហ្គូលវាយ Kejuan រីឯនាង Glenndria ជាអាណាព្យាបាលស្របច្បាប់ក៏បានវាយបន្ថែមឥតសំចៃដៃ។
តាមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតបានបង្ហាញថា Kejuan បានស្លាប់ដោយសារតែមានការប៉ះទង្គិចយ៉ាងខ្លាំងក្លាទៅលើក្បាល និងទ្រូងរបស់គាត់។ ប៉ុន្តែបងប្អូនស្រីពីរនាក់បាននិយាយប្រាប់ប៉ូលីសថា មកពីដំបូងពួកគាត់ឃើញ Kejuan ឈ្លក់នំខេកទៅវិញ។
នាង Lashirley និងនាង Glenndria ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មឃាតកម្មចំនួនពីរករណីទី១ គឺការប្រើអំពើហឹង្សារកម្រិតធ្ងន់ធ្ងរ និងទី២ពីបទប្រើអំពើសាហាវព្រៃផ្សៃក្នុងកម្រិតទី ១។
យោងតាមរបាយការណ៍ ម្ដាយបង្កើតរបស់ក្មេងប្រុសនេះ បានបាត់បង់សិទ្ធិចិញ្ចឹមកូនប្រុសរបស់គាត់នៅពេលគាត់បានបាត់បង់ផ្ទះរបស់គាត់ ប៉ុន្តែគាត់ក៏បានព្យាយាមយកគាត់មកវិញ។ នាងបានស្នើសុំចៅក្រមកាត់ក្តីទៅលើការថែរក្សារបស់ Glenndria ដែរ ដោយសារតែនាងបានកត់សម្គាល់ឃើញថា Kejuan មានស្នាមជាំ និងស្នាមដាច់រលាត់ស្បែក ប៉ុន្ដែសំណើរបស់នាងត្រូវបានបដិសេធ ៣ថ្ងៃ មុនពេល Kejuan ស្លាប់ ៕
ប្រភព៖ ប៊ីប៊ីសុី