CamNews

ព័ត៌មានជាតិ 

ជនជាតិចិនស្រវឹង បើករថយន្តដឹកស្រីស្នេហ៍ បុកនិស្សិតម្នាក់ស្លាប់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរ មួយបង្កឡើង ដោយរថយន្តជនជាតិចិន បើកបុក និស្សិតផ្នែកគ្រប់ គ្រងឆ្នាំទី២ម្នាក់ ចំពីមុខ ពេញទំហឹងបោកនឹងកញ្ចក់ រថយន្តខ្ទាត ទៅបោកនឹងខឿនសួនច្បារ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២ និង៥០នាទីថ្ងៃទី០៣ មករា ២០១៤ ស្ថិតនៅ តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នគរបាលប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សួន សុវណ្ណារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជានិស្សិតផ្នែកគ្រប់គ្រង ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ មានស្រុក កំណើតនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នគរបាលប៉ុស្តិ៍ស្រះចក បានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបរ រថយន្តបង្កបាន ព្យាយាមបើករត់គេច ទៅដល់មុខសេរ៉ាតោន តាមផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានទាំងអ្នកបើកបរ និងរថយន្តតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ករបស់ ជនជាតិចិនខាងលើ ម៉ាកស៊ីលីកា ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 2Q-8228 បើកបរដោយបុរសជនជាតិចិន មានសភាពស្រវឹងជោក ដោយធ្វើ ដំណើរពីជើងទៅត្បូង ។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AJ-2824 ជិះម្នាក់ឯង។

បច្ចុប្បន្នទាំងរថយន្ត និងម៉ូតូជនរងគ្រោះ ត្រួវសមត្ថកិច្ច យកទៅរក្សាទុក នៅនគរបាលចរាចរណ៍ ជើងគោក ដើម្បី រង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ