CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេង សង្ស័យវិកលចរិត លោតចុះពីលើផ្ទះ រងរបួសធ្ងន់

ភ្នំពេញ ៖ នារីវ័យក្មេងសាច់សខ្ចីម្នាក់ សង្ស័យកើតជំងឺ វិកលចរិត បានលោតពីលើផ្ទះជាន់ទី៣ ស្ថិតនៅ លើ គ្លីនិកធ្មេញឯកទេស តាមបណ្តោយផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បណ្តាលឲ្យរងរបួសធ្ងន់ នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤នេះ ។

នារីរងគ្រោះ ឈ្មោះ ហៀង អាយុជាង ២០ឆ្នាំ មុខមាត់ស្អាតបាត និងមានសម្បុរសថែមទៀតនោះ ត្រូវ បានក្រុមគ្រួសារ ដឹកបញ្ជូនតាមម៉ូតូកង់បី ទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ តែគេមិនទាន់ដឹងស្ថានភាព រងគ្រោះធ្ងន់ធ្ងរកម្រិតណានោះទេ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ការលោតពីលើផ្ទះនេះ របស់នារីរងគ្រោះ សង្ស័យបណ្តាល មកពី អាការៈជំងឺវិកលចរិតប្រចាំកាយរបស់នាង ។

នារីរងគ្រោះបានកើតជំងឺវិកលចរិតជាច្រើនឆ្នាំមកហើយ ពេលខ្លះនារីរងគ្រោះ បានរត់ចេញពីផ្ទះ ដូចជា មានសភាពភ័យខ្លាចហ្នឹងអ្វីមួយ ហើយគ្រួសារក៏នាំគ្នារត់ទៅចាប់។ ជាមួយអាការៈបែបនេះ ក្រុមគ្រួសារ តែងតែងមានការប្រុងប្រយ័ត្នជាខ្លាំង ក្នុងការរស់នៅប្រចាំថ្ងៃរបស់នាង ព្រោះពេលជំងឺធ្វើទុក្ខម្តងៗ នារី រងគ្រោះ តែងតែធ្វើអ្វីប្លែកៗ មិនអាចស្មានទុកជាមុនបាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news