CamNews

ព័ត៌មានជាតិ 

កម្មករសំណង់ អូសរទេះ ប៉ះខ្សែភ្លើង ឆ្លងឆក់ស្លាប់

កណ្តាល ៖ យុវជនម្នាក់ ជាអ្នកអូសរទេះស៊ីម៉ងត៍លាយរួច យកមកចាក់ធ្នឹម ធ្វើអគារអូសរទេះ
ប៉ះខ្សែភ្លើង ដែល រលាតនៅក្នុងការដ្ឋាន ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះ កើត
ឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋាន
សំណង់ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហឿន ហម ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ
ភូមិត្រពាំងឈូក ស្រុកឈូក ខេត្តកំពត ស្នាក់នៅក្នុងកម្មករសំណង់ ខាងលើ  ។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរង
គ្រោះ បានអូស រទេះជញ្ជូនស៊ីម៉ងត៍ លាយរួចជាស្រេច ដើម្បីយកឲ្យ អ្នកចាក់បេតុងធ្នឹម ពេល
ដែលយកទៅរួចត្រឡប់មកវិញ មក ដល់កន្លែងខ្សែភ្លើងរលាត ជនរងគ្រោះបានបំបះរទេះឡើង
លើ ក៏ជ្រុលទៅប៉ះដល់ខ្សែភ្លើង បណ្តាលឲ្យ ឆ្លង ចរន្តឆក់ ស្លាប់តែម្តងទៅ ភ្លាមៗនោះ លោកបាន
បញ្ជាឲ្យកម្លាំងក្រោមឱវាទ របស់លោកចុះទៅធ្វើកោសល្យវិច្ឆ័យ រួចហើយ ប្រគល់សពទៅឲ្យក្រុម
គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ