បច្ចុប្បន្នដោយមានការ រីកចំរើន ផ្នែក វិស័យ គមនាគមន៏ មិនថាតែផ្លូវគោក អាកាស ឬ ផ្លូវទឹក
នោះទេ ហេតុនេះការធ្វើដំណើរឆ្លងកាត់មហាសមុទ្រ Atlanticមិនមែនជាការពិបាក
នោះឡើយ។ជាក់ស្តែងបុរសវ័យចំនាស់ម្នាក់នេះបានធ្វើដំនើរពីទ្វីបអាហ្វ្រិកឆ្ពោះ
ទៅអាមេរិចខាងត្បូងដែលមានរយៈចំងាយប្រហែល ៥៣៤៣ គីឡូម៉ែត។
Aleksander Doba ជាឈ្មោះរបស់បុរសចំណាស់នេះគាត់មកពី ប្រទេស ប៉ូឡូញ គាត់
ចាប់ផ្តើមធ្វើដំណើរតាមទូក ចែវមួយដែលមានបណ្តោយ ៧ម៉ែត ទទឹង ១ម៉ែត ពី Dakar ដែលជាទីក្រុងរបស់ Senegal នៃប្រទេសអាហ្រ្វិក នៅថ្ងៃ ២៦ ខែតុលា។
គាត់់បានទៅដល់ Acaraus ដែលជាទីក្រុងភាគខាងជើងនៃប្រទេស Brazil ដោយប្រើពេល
អស់ ៩៨ថ្ងៃ ២៣ ម៉ោង ៤៣នាទីក្នុងរយៈចំង៉ាយ៥៣៤៣ គីឡូម៉ែត។ Doba បានក្លាយ
ជាមនុស្សមា្នក់ក្នុងចំនោមមនុស្ស៤នាក់ដែលបានធ្វើដំណើរឆ្លងកាត់
មហាសមុទ្រ Atlantic ដែលមិនគួរអោយជឿបាន។
គាត់បានបា្រប់អោយដឹងផងដែរថាក្នុងពេលធ្វើដំណើរគាត់បានជួបប្រទះនូវបញ្ហាមួយចំនួន
ដូចជាភាពជរាភាព របស់គាត់ដែលត្រូវធ្វើដំនើរផ្លូវឆ្ងាយ ការខ្វះខាតស្បៀងអាហារ និង ការ
ផ្លាស់ប្តូរនៃអាកាសធាតុ ជាដើម។ល។
គាត់បានបន្ថែមថាទោះបីជាជួបនូវការលំបាកយ៉ាងនេះក្តីតែគាត់នៅតែអាចធ្វើការទំនាក់
ទំនងជាមួយពិភពលោកបានយ៉ាងងាយតាមរយៈ Twitter ដែលបានភា្ជប់ Internet
ជាមួយនឹងទូរស័ព្ទដែលមានថ្មអាចសាកជាមួយពន្លឺព្រះអាទិត្យបានរបស់គាត់។
ជាធម្មតាគាត់ចែវបាន៥៥គីឡូម៉ែតក្នុងមួយថ្ងៃដែលមានល្បឿនជាមធ្យម២,២៥គីឡូម៉ែតក្នុង
មួយម៉ោង។