CamNews

គ្រោះថ្នាក់ 

សំលេងរោទ៏ទូរស័ព្ទលឺចេញពីក្នុងពោះ ក្រពើ


Gena ជាឈ្មោះសត្វក្រពើំ មួយនៅឯទន្លេ Nile ត្រូវបានគេចិញ្ចឹមនៅក្នុងសូនសត្វមួយ
ឈ្មោះ Dnipropetrovsk វាមានអាយុ ១៤ ខែ។កាលពីកំឡុងខែធ្នូឆ្នាំទៅវាបានលេប
ទូរស័ព្ទមួយគ្រឿងរបស់ភ្ញៀវទេសចរណ៏ម្នាក់ដែលបានជ្រុះនៅពេលកំពុងតែថត
រូបក្រពើនោះ។

រហូតមកដល់ពេលនេះគេនៅតែលឺ សំលេងរោទ៏ទូរស័ព្ទលឺចេញពីក្នុងពោះ
ក្រពើមួយក្បាលនេះ។លោក Eduard Manukyan អ្នកមើលការខុសត្រូវនៅទីនោះ
បានអោយដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ Gena កាន់តែមានសភាពទ្រុឌទ្រោមទៅៗ
ដោយសារតែវាមិនបានស៊ីអាហាររយៈពេល១ខែមកហើយ។
ពួកអ្នកវិទ្យាសាស្រ្តកំពុងតែរិះរកមធ្យោបាយដើម្បីជួយសង្រ្គោះសត្វក្រពើំមួយនេះ។

Tags: