នៅឯអារ៉ាប់រួម មានអ្នកជំនួញលំដាប់សេដ្ឋីៗមួយចំនួន បានត្រៀមខ្លួនរួចជាស្រេចក្នុង
ការចំណាយ ៤ ទៅ ៦លានដុល្លារ មានអ្នកខ្លះហ៊ានចំណាយរហូតដល់ជាង១៤លាន
ដុល្លារ ដោយគ្រាន់តែចង់ក្លាយជាម្ចាស់នៃស្លាកលេខរថយន្តស្អាតៗប៉ុណ្ណោះ។
ស្លាកលេខគឺជាក្រដាសបញ្ជាក់ដើម្បីកំណត់សំគាល់លើមធ្យោបាយដែលចរាចរនៅលើដងផ្លូវ។
ជាក់ស្តែងច្រើនឆ្នាំមកនេះ ការលេងស្លាកលេខស្អាតៗ បានក្លាយជានិន្នាការរបស់ក្រុមអ្នកដែល
និយមលេងម៉ូដរថយន្តលើទូទាំងពិភពលោកទៅហើយ។ តាមការប៉ាន់ប្រមាណមានប្រហែល
៩,៧លានមធ្យោបាយចរាចរណ៍ដែលមានស្លាកលេខស្អាតៗ(កាលីប) នេះជាលទ្ធផលដែលបាន
គិតតែនៅអាមេរិចទេ។ នៅឯអង់គ្លេស កាណាដា អាឡឺម៉ង់ រឺក៏បណ្តាប្រទេសមួយចំនួននៅអាស៊ី
ដូចជាចិន វៀតណាម ការលេងស្លាកលេខស្អាតៗក៏កំពុងមានការនិយមផងដែរ។
ស្លាកលេខ "F1"របស់មហាសេដ្ឋីវ័យក្មេង Afzal Kahn នៅអង់គ្លេសមានតំលៃ៨៧០.០០០USD
ថ្មីៗនេះ ស្លាកលេខមួយមានសរសេរ “Facebk” ទើបដាក់ដេញថ្លៃបានតំលៃ ១,២លាន USD នៅ
Canada។ ស្លាកលេខ “F1” ថ្លៃបំផុតនៅអង់គ្លេសរបស់ Afzal Kahn, តំលៃ ៨៧០.០០០ USD។ មុន
នោះនៅប្រទេសអង់គ្លេសក៏ត្រូវបានកត់ចូលក្នុងសៀវភៅឯក្កតកម្មពិភពលោកនូវស្លាកលេខ “M”
ជាមួយតំលៃ ៦៥៦.០០០ USD។
ជាក់ស្តែងអ្នកដែលលេងស្លាកលេខពិតប្រាកដ គឺមកពី Abu Dhabi(អារ៉ាប់រួម)។ នៅទីនោះ បណ្តា
សេដ្ឋីៗហ៊ានចំណាយដល់ទៅរាប់លានដុល្លារដើម្បីបានធ្វើជាម្ចាស់ស្លាកលេខដែលស្អាត កាលីប
(ឧទាហរណ៍ដូចជាស្លាកលេខ 12345, 55555) រឺស្លាកលេខដែលមានអក្សរតិច(កាន់តែតិចកាន់តែ
ថ្លៃ)។ ចំនួនទឹកប្រាក់ដែលទទួលបានពីការដេញថ្លៃសុទ្ធតែយកទៅប្រើប្រាស់ក្នុងការងារបរិច្ចាគ
ទាំងអស់។
តាមការរាយការណ៍មួយពី Bornrich មានប្រហែល៣៧ ក្នុងចំនួនសរុប ៥០ ស្លាកលេខថ្លៃជាងគេ
បំផុតលើពិភពលោកគឺមកពី Abu Dhabi។ ស្លាកលេខដែលមានតែលេខ “៥” ត្រូវបានលក់ក្នុងតំលៃ
៦,៨លាន USD នៅ Abu Dhabi កាលពីឆ្នាំ២០០៨។ ម្ចាស់នៃស្លាកលេខនេះគឺជាអ្នកជំនួញម្នាក់មាន
ឈ្មោះថា Talal Ali Mohammad Khouri។ ជាមួយនោះផងដែរ ស្លាកលេខ “៧” និង “៩” ក៏ត្រូវបានលក់
ក្នុងតំលៃ ៤,៦លាន USD និង ៤,១៩លាន USD។
ស្លាកលេខ "១" របស់គ្រួសារ Saeed Abdul Ghafour Khourim, Abu Dhabi នៅអារ៉ាប់រួម
ស្លាកលេខដែលថ្លៃបំផុតនៅលើពិភពលោកដែលបានកត់ត្រាទុករហូតមកដល់សព្វថ្ងៃគឺស្លាក
លេខ“១”ដែលត្រូវបានលក់នៅឆ្នាំ២០០៨ ទៅឲ្យគ្រួសារដ៏ល្បីល្បាញបំផុតមួយនៅ Abu Dhabi
ក្នុងតំលៃ១៤,៣ លានដុល្លារ ៕
ដោយ៖ និស្ស័យ
ប្រភព៖ zing