CamNews

ព័ត៌មានវីដេអូ 

វីដេអូ ស្តែងៗ រន្ទះបាញ់ ទាំងកម្រោល ចំយន្តហោះ មួយគ្រឿង ជោគវាសនា អ្នកដំណើរ នឹងទៅជាយ៉ាងណា? (មានវីដេអូ)

ព័ត៌មានវីដេអូ ៖ ឃ្លីបវីដេអូមួយ ពីទំព័រវីដេអូ ពេញនិយម យូធូប ដែលបានផ្តិត ជាប់ទិដ្ឋភាពរន្ធត់ នៃការវាយប្រហារ រន្ទះបាញ់ ចំយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta នៅលើផ្លូវរថ នៃអាកាស យានដ្ឋានអន្តរជាតិ ក្រុង Atlanta សហរដ្ឋអាមេរិក នោះទទួល  បាន  ការ​​ គាំទ្រ ចុចចូលទស្សនា ច្រើនគួរសម ។

គ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ចំយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ជើងហោះហើរ 67 បានកើតឡើង អំឡុងពេលដែលយន្តហោះរៀប   នឹង  ហោះឡើង  ឆ្ពោះទៅ កាន់ទីក្រុង  Las Vegas បើទោះបីជាលក្ខខ័ណ្ឌអាកាស ធាតុមិនអំណោយផល   នៅឯអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta International Airport យ៉ាងណាក៏ដោយចុះ ។

ឃ្លីបវីដេអូ នៃគ្រោះថ្នាក់ រន្ធត់ រន្ទះបាញ់ចំយន្តហោះ ហៀបនឹងហោះឡើងមួយគ្រឿងនេះត្រូវបាន ផ្តិតជាប់ដោយលោក Jack Perkins អ្នកដំណើរម្នាក់ ពីយន្តហោះមួយគ្រឿងផ្សេង ទៀត ដែលជា សាក្សីរស់បានឃើញហេតុការណ៍ផ្ទាល់ភ្នែក ។ វីដេអូ រន្ទះបាញ់ទាំងកម្រោល ចំយន្តហោះដឹកអ្នក ដំណើរមួយគ្រឿងនេះ ក្រោយបង្ហោះផ្សាយជាសាធារណៈ ចូល  ទៅ ក្នុងទំព័រយូធូប មានអ្នកចុច ចូលទស្សនាច្រើនដល់ទៅ ១លានដងឯណោះ    ។   លោក Morgan Durrant អ្នកនាំពាក្យអោយ ក្រុមហ៊ុនអាកាសចរណ៍ Delta អោយដឹងថា ហោចណាស់  អ្នកដំណើរសរុប ១១១ នាក់ និងក្រុម ការងារ សហសេវិក ៦ នាក់ទៀត មានវត្តមាននៅលើយន្តហោះ អំឡុងពេលដែលត្រូវរន្ទះបាញ់ចំ នោះ ពួកគេមិនបានទទួលរងរបួសអ្វីនោះទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Star news Breking news New Zealand Hong kong Airport