ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ទាន់ហេតុការណ៍ ពីសារព័ត៌មាន រុស្ស៊ី អ័រតេ ចេញផ្សាយ មុននេះបន្តិចឲ្យដឹងថា មន្រ្តីប៉ូលីសប្រទេសបារាំង គូសបញ្ជាក់ក្តែងៗយ៉ាងច្បាស់អោយដឹងថា បុរស ម្នាក់ត្រូវបានចាប់ឃាត់ខ្លួន នៅទីក្រុង ប៉ារីស ប្រទេស បារាំង បន្ទាប់ពីគេប្រព្រឹត្តិបទល្មើលឧក្រិដ្ឋកម្ម ជាក់ស្តែង ចាប់អារកបងប្រុសបង្កើត និងឪពុករបស់ខ្លួន ។
* បញ្ជាក់ ៖ រូបភាពឯកសារ
អ្នកនាំពាក្យឲ្យនាយកដ្ឋាន ប៉ូលីស ប្រចាំទីក្រុង ប៉ារីស ប្រទេសបារាំង លោកស្រី Johanna Primevert មានជំនឿជាក់ឲ្យដឹងថា ករណីឃាតកម្មសម្លាប់យ៉ាងសាហាវ នៅព្រឹកថ្ងៃសុក្រ (ម៉ោងក្នុង ស្រុកប្រទេសបារាំង) នោះ គឺជាផ្នែកមួយនៃជម្លោះក្នុងក្រុមគ្រួសារ ។ ប្រភពដដែលបន្តឲ្យដឹងថា ជន ដៃដល់ត្រូវបានចាប់ឃាត់ខ្លួន យកទៅកាន់មន្ទីរឃុំុឃាំង ក្រោយពីមានករណីបទល្មើសសម្លាប់មនុស្ស នៅក្នុងសង្កាត់ទី ១១ ទីក្រុង ប៉ារីស កណ្តាលប្រទេសបារាំងផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ