CamNews

តារា 

តារាកំប្លែងយាយ អឿន ជួបគ្រោះធំ ត្រូវគោផ្អើលរត់ជាន់លើដើមទ្រូង របួសធ្ងន់

(ភ្នំពេញ)៖ តារាកំប្លែងនិងចម្រៀងអាយ៉ៃ យាយអឿន ថ្មីៗនេះ​បានជួបរឿងស៊យ ហើយត្រូវ​បានក្រុ​មគ្រួសារបញ្ជូនទៅ​កាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវសត្វគោមួយក្បាល ផ្អើលរត់មកជាន់​លើ​ដើ​មទ្រូងរបស់គាត់ ខណៈកំពុងតែ​ឈរ មើលរថយន្តចាក់ដី នៅខាងក្រោយផ្ទះ​។

​កូនប្រុស​របស់តារាកំប្លែង អ្នកស្រី សួន សំអឿន ហៅយាយ អឿន បានថ្លែង​ប្រាប់​ឲ្យដឹ​ង​មុននេះថា រហូតមកទល់ពេលនេះ​​ អាការៈជំងឺម្តាយ​របស់លោក បានធូស្រាលបន្តិច។ ប៉ុន្តែការដង្ហើម​របស់គាត់ នៅមានសភាពថប់ៗ ទើបក្រុមគ្រួពេទ្យតម្រូវឲ្យ សម្រាកតាមដានជំងឺ។ ពេលនេះ​ម្ដាយរបស់លោក​​ កំពុង​តែ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បាយ័ន ក្បាលថ្នល់។

​ប្រភព​ដែល​ បានបន្ថែមថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ម្សិលមិញ ម្តាយរបស់លោ​ក (​យា​យ អឿន )បានទៅមើលគេចាក់ដី នៅកៀនស្វាយ តែមិនដឹងមូលហេតុអ្វីទេ បានជាមានស​​ត្វ​គោមួយ​ក្បាល ផ្អើលរត់មកបុកគាត់ ទាំង​កម្រោល បណ្តាលឲ្យដួលខ្ទប់ នឹងដីរួចវាក៏រត់ជាន់លើតែម្តង។ ដោយឃើញមានសភាពអារៈធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានសម្រេចបញ្ចូនគាត់ មកសង្គ្រោះនៅមន្ទីពេទ្យ បាយ័នតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: yey earn