Peter Ball មានអាយុ 30ឆ្នាំ នៅឯ Cheshire នៃប្រទេស អង់គ្លេស គាត់មិនដែលដឹងថាគាត់
មានជំងឺពោះវៀនដុះខ្នែងទេពីមុនមក ។ គាត់តែងតែចែករំលែកឬសរសេរនូវអារម្មណ៍ឈឺ
ចាប់អំពីអាការៈក្នុងខ្លួនរបស់គាត់ដល់មិត្តភក្តិនៅទំព័រ Facebook ទាំងអស់ជារឿយៗ។
បន្ទាប់ពីបានអាននូវឃ្លាដែលបង្ហាញពីអារម្មណ៍ឈឺចាប់ដែលបង្ករឡើងនោះរួចមកមានមិត្ត
ភក្តិរបស់គាត់ម្នាក់ឈ្មោះ Rahul Velineni ជាវេជ្ជបណ្ឌិត ធ្វើការនៅ មន្ទីរពេទ្យ
Princess of Wales បានយល់ពីអាការៈជំងឺរបស់ Peter Ball ហើយបានពន្យល់ថាជា
រោគជំងឺពោះវៀនដុះខ្នែងនិងប្រាប់អោយប្រញាប់ទៅធ្វើការពិនិត្យជាបន្ទាន់ទៀតផង។
ក្រោយពីទទួលបាននូវដំបូន្មានពីលោក Rahul Velineni រួចមក Peter Ball ក៏បានទៅមន្ទីរ
ពេទ្យដើម្បីពិនិត្យជំងឺរបស់គាត់។តាមការអោយដឹងថាបើ Peter Ball មិនទៅពិនិត្យទាន់
ពេលទេ នោះជំងឺរបស់គាត់នឹងពិបាកធ្វើការវះកាត់ណាស់។
Peter Ball បង្ហាញពីទំព័រ Facebook របស់គាត់