ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើង នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន បណ្តាលឲ្យនគរបាលចម្រុះ ក្នុងខណ្ឌចុះអន្តរាគមន៍ភ្លាមៗផងដែរ ។ ព្រឹត្តិការណ៍នេះ បង្កឡើងដោយសារ នរគបាល ប៉ុស្តិ៍ ទំនប់ទឹកម្នាក់ស្រវឹង ស្រា ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខនគរបាល មកឈប់នៅមុខ ភោជនីយ ដ្ឋានណារីភ្នំមាស ហើយឈ្លោះប្រកែកគ្នា ជាមួយនារី ក្នុងភោជនីយដ្ឋានមួយនេះ បង្កឲ្យផ្អើលដល់ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះអន្តរាគមន៍ រហូតផ្ទុះហឹង្សា វាយតប់គ្នា បណ្តាលឲ្យនគរបាលម្នាក់ រងរបួស បែកភ្នែក នឹងនគរបាលម្នាក់ទៀត ត្រូវចាប់ឃុំខ្លួន កាលពីវេលាម៉ោង ១និង ២០នាទីឈានចូលថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ណារីភ្នំមាស តាមបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុ ការណ៍ខាងលើ នេះបានឲ្យដឹងថា មុនពេល កើតហេតុយុវជនម្នាក់ ជាមន្រ្តីនគរបាលប៉ុស្តិ៍ទំនប់ទឹក រហ័សនាម 18U បានជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-0018 មកឈប់មុខភោជនីយ៍ដ្ឋានណារីភ្នំមាស ហើយដើរចូលទៅដឹក ដៃនារីម្នាក់ចេញមកក្រៅហាង ប៉ុន្តែនារីម្នាក់នោះបានប្រកែក មិនព្រមចេញមកជាមួយរូបគេ ។ ដូច្នេះបណ្តាលឲ្យយុវជនម្នាក់ នេះផ្ទុះហឹង្សាប្រតាយប្រតប់នារីខាងលើ ដើម្បីឲ្យមកជាមួយខ្លួន តែភ្លាមៗ នោះក៏មានបុគ្គលិកប្រុសៗ ៣ទៅ ៤នាក់ នៅក្នុងភោជនីយដ្ឋានណារីភ្នំមាស បានចេញមកជួយនារីនោះ ហើយពួកគេបានវាយតប់គ្នា ជាមួយ នគរបាលប៉ុស្តិ៍ទំនប់ទឹក មួយប្រាវបណ្តាលឲ្យផ្អើល ដល់នគរបាល មូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ៤ទៅ៥នាក់ ចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ តែភ្លាមនោះ នរគបាលរហ័សនាម18U បានវាយទៅលើកនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវម្នាក់រហ័សនាម 22Z បណ្តាលឲ្យ រងរបួសភ្នែកខាងឆ្វេងម្ខាង ក្រោយមកទៀត ក៏បានវាយតប់គ្នាជាមួយ នឹង ក្រុមបុគ្គលិកក្នុង ភោជនីយ ដ្ឋានណារីភ្នំមាស រហូតសមត្ថកិច្ចបានបន្ថែម ចុះមកកន្លែងកើតហេតុទើបក្រុម បុគ្គ លិកបានសម្រេច នាំគ្នាដើរចូលទៅក្នុងហាងបាត់អស់ ដើម្បីបញ្ចប់ខ្ចិលឲ្យវែងឆ្ងាយ ។ ប៉ុន្តែក្រោយពេលបញ្ចប់ ទំនាស់ រវាងភាគីភោជនីយ៍ដ្ឋានណារីភ្នំមាសជាមួយនឹងនគរបាល ប៉ុស្តិ៍ទំនប់ទឹករហ័សនាម 18U រួចនោះ លោកនាយប៉ុស្តិ៍ផ្សារដើមថ្កូវបានសម្រេចនាំខ្លួនមន្រ្តីនគរបាលប៉ុស្តិ៍ទំនប់ទឹក យកទៅកាន់អធិការ ដ្ឋាន នគរបាលខណ្ឌ ចំការមន ព្រោះដោយសាររូបបាន វាយតប់នរគបាល រហ័សនាម 22U ម្នាក់រងរបួស លើសផ្ទៃមុខ ត្រង់ភ្នែក។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ព្រឹត្តិការណ៍នេះ អាចបង្កឡើងដោយសារ នគរបាល រហ័សនាម18U បបួលស្រីយកទៅមិនបាន ទើបមានទំនាស់ រហូតធ្វើឲ្យនគរបាលប៉ះទង្គិចគ្នា ជាមួយនគរបាលគ្នាឯងបែបនេះតែម្តងទៅ ។
គួរបញ្ជាក់ថា នគរបាលរហ័សនាម18U គឺស្ថិតក្នុងសភាពស្រវឹងស្រា ជោគខ្លួនតែម្តង ហើយជាពិសេស នេះទំនងជាថ្ងៃនេះនគរបាលរូបនេះ ទើបរាជរដ្ឋាភិបាលប្រកាសដំឡើងដល់ត្រឹមអនុសេនីយ៍ទោថ្មីៗផងនោះ ក៏ដើរ ផឹកស៊ីស្រវឹងអួតអាងស័ក្កិលើកស្មារបស់ខ្លួនហើយមើលទៅ។
ជុំវិញបញ្ហាមួយនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនបង្ក នឹងជនរងគ្រោះនោះទេ ព្រោះ កំពុងសាកសួរ គ្រាន់តែសមត្ថកិច្ចបញ្ជាក់ថា នគរបាល ប៉ុស្តិ៍ទំនប់ទឹក នគរបាលរហ័សនាម18U ត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាល ខណ្ឌចំការមន ចំណែកនគរបាលប៉ុស្តិ៍ផ្សារ ដើមថ្កូវ រហ័សនាម 22U ដែលរងរបួសលើផ្ទៃមុខ មិនបានដាក់ពាក្យបណ្តឹង នោះព្រោះយល់ថា ជានគរបាល ក្នុងមូលដ្ឋានជាមួយគ្នា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល