ជាធម្មតាយើងធ្លាប់ឃើញមានក្រុមនារីស្លៀកខ្លីហើយដើរបង្ហាញមហាជនដោយ
មិនមានការខ្មាស់អៀនគឺជាទូទៅមានតែនៅអឺរ៉ុបទេ ។
តែពេលនេះពិតជាមានការភ្ញាក់ផ្អើលមួយថ្មីដែលយើងមិនធ្លាប់ឃើញនិងលឺនៅអាស៊ី
យើងទេ នោះគឺមានក្រុមនារី តៃវ៉ាន់ប្រមាណ 20នាក់ បាននាំគ្នាស្លៀកពាក់ខ្លីដើរបង្ហាញ
មហាជនទូទៅនៅតាមទីប្រជុំជន នានា និងទីក្រុង ឬ ទីកន្លែងមួយចំនួនផងដែរ។
នេះជារូបភាពដែលក្រុមនារី តៃវ៉ាន់ ដើរនៅលើដងវិថីមួយក្នុងទីក្រុង
តាមរយៈព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះបានអោយដឹងថាក្រុមនារី តៃវ៉ាន់ប្រមាណ
20នាក់ នោះនាំគ្នាស្លៀកពាក់ខ្លីដើម្បីបង្កើតនូវកម្មវិធីពិសេសមួយដែលមាន
ឈ្មោះថា
No Pants Day ឬ ក៏យើងហៅម្យ៉ាងថា
ថ្ងៃនៃពិធីមិនស្លៀកខោវែង ដែលបានធ្វើឡើងនៅថ្ងៃទី 15 ខែ កុម្ភៈ 2011
កន្លងមកថ្មីៗនេះគឺក្រោយថ្ងៃ បុណ្យនៃក្តីស្រឡាញ់ មួយថ្ងៃ។
រូបភាពទាំងនេះគឺពួកគេកំពុងតែនៅលើ រថភ្លើងក្រោមដីមួយនាទីក្រុងរបស់ តៃវ៉ាន់
គួរបញ្ជាក់ផងដែរថាក្រុមនារីស្លៀកខ្លីទាំងនេះបានបង្កើតនូវកម្មវិធីពិសេសនេះនៅចំពេលដែល
នៅ តៃវ៉ាន់ អាកាសធាតុកំពុងត្រជាក់។