CamNews

សំណើច 

អោបថើបគ្នារហូតដល់ 46 ម៉ោង ដោយមិនមានការនឿយហត់

ប្តីប្រពន្ធមួយគូដែលប្តីឈ្មោះAkekachai Tiranarat អាយុ 42ឆ្នាំ និងប្រពន្ធឈ្មោះ
Raksana Taranarat អាយុ 31 ឆ្នាំ ទាំងពីរនាក់ជាជនជាតិថៃ បានទទួលជ័យជំនះ
ក្នុងកម្មវិធីប្រលងប្រជែងអោបថើបគ្នាដែលមានរយៈពេលយូរជាងគេលើពិភពលោក។

ប្តីប្រពន្ធមួយគូនេះបានអោបថើបគ្នាបានរហូតដល់ 46 ម៉ោង 24 នាទី 09​ វិនាទី​ ដោយមិន
ដកមាត់ចេញពីគ្នាសោះ រហូតទទួលបានជ័យលាភីពិភពលោក និង ត្រូវបានចុះឈ្មោះក្នុង
បញ្ជី Guinness ទៀតផង។គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ 2009 មានប្តីប្រពន្ធមួយគូទទួល
បានជ័យលាភីនេះដែរដោយប្រើរយៈពេលអស់ 32 ម៉ោង 7 នាទី និង 14 វិនាទី ។
ដោយឡែកចំពោះប្តីប្រពន្ធមួយគូនេះមិនត្រឹមតែទទួលបានជ័យលាភីពិភពលោកប៉ុណ្ណោះ
ទេ ប្តីប្រពន្ធមួយគូនេះក៏ទទួលបានរង្វាន់ចិញ្ចៀនពេជ្រមួយវង់មានតំលៃ 1.630 USD
និងប្រាក់ 3.300 USD ផងដែរ។ដែលកម្មវិធីនេះបានធ្វើឡើងនៅឯឆ្នេរសមុទ្រ Pattaya
នាថ្ងៃទី​ 14 ខែ កុម្ភៈ ដល់ 15 កុម្ភៈ 2011 កន្លងទៅថ្មីៗនេះ។
ខាងក្រោមនេះជារូបភាពគូប្តីប្រពន្ធដែលបានចូលរួមប្រកួត


សូម្បីតែចូលបន្ទប់ទឹកក៏មិនត្រូវដកមាត់ចេញពីគ្នាដែរ






Tags: