CamNews

តារា 

ស៊ូលី ផេង ចង់ឲ្យមានវេទិកាណាអោយនិយាយរឿងក្នុងចិត្ត ព្រោះ....

ភ្នំពេញ ៖ តារាចម្រៀងដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងគឺ លោក ស៊ូលី ផេង បានបញ្ចេញនូវពាក្យក្នុងចិត្ត កាលពីថ្ងៃទី ០៨ ខែសីហា កន្លងទៅនេះថា ឲ្យមានវេទិកាណាអោយនិយាយរឿងក្នុងចិត្ត ដោយលើកឡើងថា "មានវេទិកាណាអោយនិយាយរឿងក្នុងចិត្តអត់ ចង់និយាយអោយអស់ម្តងខ្ចិលទុកណាស់ ធ្ងន់ណាស់" ។ 



មិនដឹងថារឿងរ៉ាវនៅពីក្រោយយ៉ាងណានោះទេ ថ្វីត្បិតតែពាក្យមួយឃ្លាដ៏ខ្លីក៏ពិតមែន ប៉ុន្តែពាក្យសម្តីរបស់ម្ចាស់បទ "សូមទោសដែលខ្ញុំសន្យា" រូបនេះ ហាក់មានអ្វីលាក់ទុកនៅក្នុងចិត្តយ៉ាងច្រើន ហើយចង់បញ្ចេញឲ្យអស់ចេញមក ។ ហើយនៅក្នុង Status នោះផងដែរ យើងក៏សង្កេតឃើញថា មាន Fans មុួយចំនួនពេញចិត្តជាមួយពាក្យពេជន៍របស់តារាចម្រៀងរូបនេះ ព្រមទាំងភ្ជាប់ជាមួយ ខមមិនយកចិត្តទុកដាក់ជាមួយនិង Idol របស់ខ្លួនណាស់ដែរ ៕



ដោយ ៖ គន្ធា