CamNews

គ្រោះថ្នាក់ 

លោកតាអាយុ 84 ឆ្នាំ ដុះឆ្អឹងពីលើក្បាលប្រវែង 7 សង់ទីម៉ែត

លោកតាអាយុ 84 ឆ្នាំ មានឈ្មោះថា Huang Yuanfan រស់នៅខេត្ត Guangxi ប្រទេសចិន
បានអោយដឹងថា ឆ្អឹងដែលបានដុះលើក្បាលនេះគឺមានរយៈពេល 2ឆ្នាំ មកហើយ ។គាត់
ព្យាយាមដើម្បីកាត់ចេញដែរតែវានៅតែដុះដដែល ពេលនេះគឺបានប្រវែង 7 សង់ទីម៉ែត
ទៅហើយ។

ក្រុមគ្រូពេទ្យក៏មិនទាន់ដឹងច្បាស់ពីមូលហេតុនៃការដុះឆ្អឹងនេះដែរ ។ គួរបញ្ជាក់ផងដែរ
កាលពីកំឡុងខែ មីនា​ ឆ្នាំ 2010 កន្លងទៅនេះ នៅប្រទេសចិន មានលោកយាយអាយុ
101ឆ្នាំម្នាក់ក៏មានឆ្អឹងពីរដុះចេញពីថ្ងាសរបស់គាត់ផងដែរ។ ចំនែកឯនៅឆ្នាំ 2007 កន្លង
ទៅក៏មានយាយចំណាស់អាយុ​ 93ឆ្នាំម្នាក់មានជំងឺចំលែកប្រភេទនេះដែរគឺដុះឆ្អឹងមាន
ប្រវែងរហូតដល់ 10 ម៉ែត ឯណោះ។

តាមការធ្វើស្ថិតិថ្មីៗនេះបានបញ្ជាក់ថាប្រហែលជា 80 ភាគរយដែលមានអាការៈចំលែក
ដុះឆ្អឹងលើសារពាង្គកាយគឺកើតឡើងនៅឯប្រទេសចិន ៕

Tags: