Sheyla Hershey អាយុ 31ឆ្នាំ ជាស្ត្រីជនជាតិ Brazil ដោយសារតែ សុដន របស់ខ្លួនមាន
សភាពធំខុសពីធម្មតាបានធ្វើអោយស្ត្រីរូបនោះព្យាយាមធ្វើអត្តឃាតដោយការលេប
ថ្នាំសន្លប់ ។
Sheyla ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល ។ ឥឡូវនេះគាត់កំពុងតែសំរាក
នៅមន្ទីរពេទ្យ ។ នេះជាលើកទីពីរហើយដែលគាត់បានធ្វើអត្តឃាតដែលលើកទីមួយ
គឺកាលពី 2 ខែមុន ។សុដនរបស់គាត់ត្រូវបានជាប់ចំនាត់ថ្នាក់ពិភពលោកខាងទំហំ ។
គាត់បានអោយដឹងដែរថាគាត់ធ្លាប់បានធ្វើការ វះកាត់ចំនួន 30 ដងមកហើយតែពុំ
ទទួលបានលទ្ធផលអ្វីសោះ ដែលការវះកាត់ចុងក្រោយនេះបានធ្វើឡើងនៅក្នុង
ខែ មិថុនា ឆ្នាំ 2010 កន្លងទៅនេះ។
គាត់បានអោយដឹងបន្ថែមថានៅក្រោយពេលនៃការវះកាត់ចុងក្រោយនេះពេលនោះ
សុដនរបស់គាត់មានសភាពរីកកាន់តែធំឡើងៗដែលធ្វើអោយគាត់មានការឈឺចាប់
យ៉ាងខ្លាំង ។ ជាហេតុធ្វើអោយគាត់ព្យាយាមធ្វើអត្តឃាត ។
គាត់បាននិយាយថាកាលពីមុនគាត់ធ្លាប់មានមោទនភាពដោយសារ សុដន របស់
គាត់មានទំហំធំ ។ តែពេលនេះគាត់មានអារម្មណ៍ថាគាត់មានរូបរាងអាក្រក់កាន់តែ
ខ្លាំងឡើងៗ ដោយសារ សុដន របស់គាត់ ។
[B]សុដន របស់ Sheyla Hershey ម្ខាងៗផ្ទុកសារជាតិ silicone រហូតដល់ 4,5 លីត្រ
ឯណោះហើយត្រូវបានជាប់ចំនាត់ថ្នាក់ខាងមាន សុដន ធំនៅក្នុងប្រទេស Brazil
ដែលប្រហាក់ប្រហែលទៅនឹងចំនាត់ថ្នាក់ Guinness ដែរ។