CamNews

គ្រោះថ្នាក់ 

នារីចំឡែក អាយុ 19ឆ្នាំ ញៀនញ៉ាំសាប៊ូ

នាង Tempestt Henderson មានអាយុ 19ឆ្នាំ រស់នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិច
ត្រូវបានចាត់ទុកជាជនចំលែកមួយរូបដែលមានទំលាប់ចូលចិត្តទទួលទានចំនីប្លែក
នៅលើពិភពលោកយើងនេះ ។

Tempestt Henderson បាននិយាយថានាងចាប់ផ្តើមញ៉ាំសាប៊ូ តាំងពីខែ មីនា ឆ្នាំ2010
កន្លងទៅមកម្លេះ។​ គាត់បានបន្ថែមថាគាត់ចូលចិត្តក្លិនសាប៊ូដែលបានបន្សល់នៅលើ
ខោអាវក្រោយពីការបោកគក់រួចណាស់ ជាហេតុធ្វើអោយគាត់សាកល្បងយកសាប៊ូ
នោះដាក់ចូលក្នុងមាត់ដើម្បីភ្លក់រសជាតិរបស់វា ។ សាប៊ូដុសខ្លួនគាត់ក៏បានសាកល្បង
ដែរនៅពេលដែលគាត់ងូតទឹកម្តងៗ ។ ក្រោយពីការភ្លក់រសជាតិរបស់ សាប៊ូទាំងនោះ
រួចមកបានធ្វើអោយគាត់ទទួលអារម្មណ៍ថាគាត់ចូលចិត្តវាខ្លាំងណាស់ ។

Tempestt ដឹងថារបស់ទាំងនេះវាបង្ករគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពរបស់គាត់
តែគាត់មិនអាចអត់មានវាបានទេ ។ គាត់បាននិយាយថានៅរាល់ពេលដែលភ្ញាក់ពីដំនេក
ម្តងៗ គាត់ត្រូវតែទទួលទានវាជាប្រចាំ​ បើមិនដូច្នោះទេខ្លួនប្រាណគាត់នឹងធ្វើទុក្ខមិនខាន។

ដោយឃើញពីសភាពគ្រោះថ្នាក់នោះក្រុមគ្រូពេទ្យបានធ្វើការពិនិត្យនិង បានរកឃើញថា
នេះជាប្រភេទជំងឺម្យ៉ាងដែលធ្វើអោយមានការញៀនរហូតមិនអាចផ្តាច់បាន ។
ហេតុនេះទើបក្រុមគ្រួសាររបស់នាងក៏ដូចជាមិត្តភក្តិជិតស្និទ្ធមួយចំនួនបានធ្វើការផ្លាស់ប្តូរ
ទំលាប់ពីការញ៉ាំចំណីប្លែក ទៅជាចំណីធម្មតាវិញ ។

ឥឡូវនេះនាងអាចចៀសបាននូវចំណីទាំងនោះហើយ តែគ្រូពេទ្យបានប្រាប់នាងថាត្រូវ
ចៀសអោយឆ្ងាយពីកន្លែងទាំងឡាយដែលមានប្រើសាប៊ូ សូម្បីបន្ទប់ទឹករបស់នាងក៏មិន
ត្រូវអោយមានសាប៊ូដែរព្រោះការពារខ្លាចជំងឺចាស់របស់នាងរើឡើងវិញ ៕

Tags: