CamNews

តារា 

"សុំទោសដែលខ្ញុំសន្យា" របស់ ស៊ូលី ផេង ចេញ MV Teaser ភ្លាម ល្បីភ្លែត ដោយសារតែរឿងមួយ

ព័ត៌មានកំសាន្ត ៖ បទចម្រៀងថ្មីដែលកំពុងតែចាក់ដោតចិត្តនិងអារម្មណ៍របស់មិត្តៗយុវវ័យ គឺបទ "សុំទោសដែលខ្ញុំសន្យា" របស់ លោក ស៊ូលី ផេង ចេញ MV Teaser ភ្លាម ល្បីភ្លែត ដោយសារតែរឿងមានវត្តមានរបស់តារាល្បី ២ ដួងដែលចូលរួមសម្តែងជាមួយគ្នាគឺ កញ្ញា សុិន យូប៊ិន និងលោក ឃាត់ វៃហាំង ពិតជាសម្តែងបានល្អែមទែន ។ ហើយបទចម្រៀងនេះចង់ឆ្លុះបញ្ចាំងឲ្យឃើញចំពោះ "ការសុំទោសដែលមិនអាចរក្សាសន្យាស្នេហាមួយនេះអោយគង់ ដូច្នេះហើយមានតែបង្ខំចិត្តបែករកផ្លូវដើររៀងៗខ្លួន ។ ការបែកមិនមែនមកពីព្រហ្មលិខិតទេ គឺគ្រប់យ៉ាងអាចទៅបានដោយសារមនុស្សពីរនាក់ អស់ចិត្តរៀងៗខ្លួន ហើយទំហំចិត្តនៃក្ដីស្រលាញ់ដែលមានប៉ុណ្ណា ត្រូវរលាយគ្មានសល់ បំភ្លេចសូម្បីតែការសន្យា" ។

ជាងនេះទៅទៀត យើងក៏សង្កេតឃើញមានចំនួនអ្នកចុច Like និងស៊ែរយ៉ាងច្រើនទៀតផង ជឿជាក់នៅពេលដែលចេញ Full Movie ប្រាកដជាកាន់តែល្បីមិនខានឡើយ ៕







ដោយ ៖ គន្ធា


ប្រភព ៖ ហ្វេសប៊ុក