CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្ដ នៅស្រុកភ្នំព្រឹក ស្លាប់មេរង អ.ហ សំពៅលូន ខណៈមេ និងមេរង ម្នាក់ទៀត របួសស្រាល (មានវិដេអូ)

បាត់ដំបង ៖ មន្ដ្រីអាវុធហត្ថ ស្រុកសំពៅ លូន ខេត្ដបាត់ដំបង ថ្នាក់មេបញ្ជាការ មេ បញ្ជាការរង
បានស្លាប់ និងរងរបួសធ្ងន់ ស្រាលទាំង ៣នាក់ ក្នុងនោះ មេបញ្ជាការរងម្នាក់ស្លាប់ភ្លាមៗ នៅ
កន្លែងកើតហេតុ ខណៈដែលពួកគេបានជួបគ្រោះថ្នាក់បើករថយន្ដ ចុះពីលើភ្នំព្រឹក ហើយដាច់
កាឡេ បណ្តាលឲ្យបែកកង់ក្រឡាប់ ៤-៥ត្រឡប់ ។

គ្រោះថ្នាក់ដែលបានផ្ដាច់ជីវិត មេបញ្ជាការរង ស្រុកសំពៅលូន លោក ស្រី សុធា ដែលទើបទទួល
បានតំណែងនេះ កាលពី ពេលថ្មីៗ ហើយបណ្ដាល ឱ្យលោក គឹម វាសនា ជាមេបញ្ជាការអាវុធហត្ថ
ស្រុក សំពៅលូន រងរបួសក្រិចជើង និងមេបញ្ជាការរងម្នាក់ទៀត រងរបួសស្រាលខាងលើនេះ បាន
កើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ នេះ ស្ថិតនៅ
ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។ 

មេបញ្ជាការអាវុធហត្ថ ខេត្ដបាត់ដំបង លោកឧត្ដមសេនីយ៍ផ្កាយ ១ ប៉ោ វណ្ណៈ បាន ថ្លែងប្រាប់ មជ្ឈ
មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៣ នេះថា គ្រោះ
ថ្នាក់ដែលបាន ផ្ដាច់ជីវិតលោកអនុសេនីយ៍ទោ ស្រី សុធា មេបញ្ជាការរង អាវុធហត្ថស្រុកសំពៅ លូន
និងបណ្ដាលឱ្យលោក គឹម វាសនា ជាមេ បញ្ជាការរងរបួសក្រិចជើង រីឯមេបញ្ជាការ រងម្នាក់ទៀត
ឈ្មោះ ឱម វណ្ណារិទ្ធ រងរបួស ស្រាលផងនោះ បានកើតឡើងខណៈដែល ពួកគេកំពុងជិះរថយន្ដ
លុច្សស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-5764 ធ្វើដំណើរ ត្រឡប់មកពីផ្សព្វ ផ្សាយ
ផែនការ ដើម្បីត្រៀមការពារ សន្ដិសុខនាអំឡុងការ ឃោសនាបោះឆ្នោត និងការបោះឆ្នោតនៅ ពេល
ខាងមុខ ។

លោកឧត្ដមសេនីយ៍ ប៉ោ វណ្ណៈ បានបន្ដថា ពេលដែលពួកគេកំពុងបើករថយន្ដចុះពីលើភ្នំព្រឹក ដែល
ជាផ្លូវចុះចំណោតផងនោះ ស្រាប់តែរថយន្តដាច់កាឡេ ហើយក្រឡាប់តែម្ដងទៅ ។

យោងតាមមន្ដ្រីនគរបាល មូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីជួបគ្រោះថ្នាក់ខាងលើ នេះ ជនរងគ្រោះ
ដែលរងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯជនរងគ្រោះ ដែលបានស្លាប់ ត្រូវបានសមត្ថកិច្ច
ជួយរក្សា  សពដើម្បីប្រគល់ជូនក្រុមគ្រួសារវិញ ។ នេះ ចាត់ទុកជារឿងដ៏គួរឱ្យសោកស្ដាយជាទី បំ
ផុត ចំពោះមន្ដ្រីអាវុធហត្ថ ថ្នាក់មេបញ្ជាការ និងមេបញ្ជាការរង បានជួបបែបនេះ ក្រោយពីមកបំពេញ
ការងារជូនជាតិ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ