ភ្នំពេញ៖ បាតុភូតរន្ទះបាញ់ កើតមាននៅរដូវវស្សា គឺជាបាតុភូតធម្មជាតិមួយ ទោះបីបច្ចុប្បន្ន មនុស្ស បានរកឃើញវិទ្យាសាស្រ្ត ជឿនលឿនហួស ពីការស្មាន យ៉ាងណាក៏ដោយ ក៏មិនទាន់ការពារខ្លួនពីបាតុភូតនេះ គួរឲ្យទុកចិត្តបានមួយរយភាគរយនៅឡើយទេ។
ជាក់ស្តែងជារៀងរាល់ឆ្នាំ មនុស្សនៅលើពិភពលោក បានស្លាប់អស់ជាច្រើនម៉ឺននាក់ និងរងរបួសចំនួន ២៤ម៉ឺននាក់ ដោយសារបាតុភូតរន្ទះបាញ់នេះ។ នៅប្រទេស កម្ពុជាក្នុងឆ្នាំ២០១៣ កន្លងមកនេះ រន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ចំនួន ១០៣នាក់ និងរងរបួស ៧៥នាក់ និងងាប់គោក្របីអស់ ៤៩ក្បាល។
ដើម្បីជាការបង្ការ កុំឲ្យមានការស្លាប់ និងរបួស នៅពេលមានផ្លេកបន្ទោរ ផ្គរ និងរន្ទះ សូមប្រិយមិត្តស្វែងយល់ពីរូបភាពខាងក្រោមនេះ ដែលដកស្រង់ចេញពីឯកសារ ស្តីពី ការណែនាំវិធីការពាររន្ទះនៅកម្ពុជា របស់លោក យិន គិតស៊ីវ អនុប្រធានផ្នែករូបវិទ្យា និងថាមពលនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រាជបណ្ឌិត្យ សភាកម្ពុជា៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល